(ប៉េកាំង)៖ រសៀលថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រី នៅទីស្តីការនាយករដ្ឋមន្ត្រីនៅក្រុង Budapest។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រកាសថា ដំឡើងទំនាក់ទំនងរវាងចិននិងហុងគ្រី ឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន