(ប៉េកាំង)៖ រសៀលថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅទស្សនកិច្ច នៅសាលារៀនពីរភាសាហុងគ្រី-ចិន នៅក្រុង Budapest ដែលមានការអមដំណើរដោយ លោកស្រី Anikó Lévai ភរិយាលោក Orbán នាយករដ្ឋមន្ត្រីហុងគ្រី។

លោកស្រី Peng Liyuan បានថ្លែងថា សាលារៀនពីរភាសាហុងគ្រី-ចិន ជានិមិត្តសញ្ញានៃចំណងមិត្តភាពរវាងចិន និងហុងគ្រី ខ្ញុំមានក្តីសោមនស្សរីករាយណស់ ដែលបានមើលឃើញថា សិស្សានុសិស្សទាំងឡាយនិយាយភាសាចិន បានល្អណាស់។ រំពឹងទុកថា សិស្សានុសិស្សទាំងឡាយ នឹងខិតខំប្រឹងប្រែងរៀនសូត្រភាសាចិន និងវប្បធម៌ប្រជាជាតិចិននិងមានឱកាសទៅទស្សនកិច្ច ឬទៅបន្តវិជ្ជានៅប្រទេសចិន ក្នុងន័យរួមចំណែកជាវិជ្ជមាន ក្នុងការបន្តវេនចំណងមិត្តភាពរវាងចិន និងហុងគ្រី។

សូមបញ្ជាក់ថា សាលារៀនពីរភាសាហុងគ្រី-ចិន បានបង្កើតឡើងកាលពីឆ្នាំ ២០០៤ ជាសាលារៀនរដ្ឋពីរភាសាមាន១២ថ្នាក់ ដែលបង្រៀនជាភាសាចិននិងហុងគ្រី៕

វិទ្យុមិត្តភាពកម្ពុជាចិន