(ប៉េកាំង)៖ ថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានចិន ប្រធានបទសម្រាប់ឆ្នាំ២០២៤គឺ “ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសចិន ដ៏ស្រស់ស្អាត”។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាមដានយកចិត្តទុកដាក់និងខិតខំ ជារហូតក្នុងការជំរុញការកសាងអរិយធម៌អេកូឡូស៊ី។

លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់បានក៏ជាការងារ ដែលលោកតាមដានផ្តោតសំខាន់៖ «ត្រូវបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត ដែលមនុសនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។» «បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន។» «តើអារម្មណ៍សុភមង្គលរបស់ មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។» «តាមប្រវត្តិសាស្ត្រអភិវឌ្ឍ អរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍបៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ីជាសភាពការណ៍នៃពេលអនាគត។»

ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕

វិទ្យុមិត្តភាពកម្ពុជាចិន