(ប៉េកាំង)៖ កិច្ចប្រជុំកំពូលប្រទេស G7 ឆ្នាំ២០២៤ ដែលបានដំណើរការអស់រយៈពេលបីថ្ងៃបានបិទបញ្ចប់ នៅប្រទេសអ៊ីតាលី នាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលនេះ ប្រទេស G7 បានគូសបញ្ជាក់នូវ "សាមគ្គីភាពនិងឯកភាព" លើសពី១០ដង ប៉ុន្តែមិនបានឈានដល់ សមិទ្ធផលជាក់ស្តែងនោះទេ។ ស្របពេលដែលកិច្ចប្រជុំកំពូលនេះបានបើកធ្វើ សកម្មភាពតវ៉ាជាច្រើន ក៏បានធ្វើឡើងនៅតំបន់ជុំវិញកន្លែងប្រជុំផងដែរ។

"ក្លឹបក្រុមសម្ព័ន្ធតូច" ដែលមិនអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមជាសកលកំពុងត្រូវចោទជាមន្ទិលសង្ស័យ កាន់តែច្រើនឡើងៗ។ កាសែត《Berlin Morning Post》របស់អាល្លឺម៉ង់បានថ្លែងថា ថ្ងៃនៃប្រទេសមហាអំណាចចាស់ ជិតដល់ទីបញ្ចប់ហើយ។ រីឯកាសែត Politico របស់អាមេរិកបាននិយាយត្រង់ៗថា កិច្ចប្រជុំកំពូលនេះ មើលទៅហាក់ដូចជា "អាហាររាត្រីចុងក្រោយ" ដែលជាការជួបជុំគ្នារវាងមេដឹកនាំ "អន់បំផុត" នៃប្រទេសG7ក្នុងរយៈពេលជាច្រើនឆ្នាំមក។

ហេតុអ្វីបានជាកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលធ្លាប់មានភាពរុងរឿងបានបញ្ចប់ដោយមានភាពងងឹកអាប់អួបែបនេះ? ជាដំបូង មេដឹកនាំភាគច្រើនរបស់ រដ្ឋសមាជិកនៃប្រទេស G7 សុទ្ធតែធ្លាក់ក្នុងភាពជាប់គាំងខាងនយោបាយ ក្នុងកម្រិតផ្សេងៗពីគ្នា៖ បក្សកាន់អំណាច របស់ប្រទេសទាំងពីរបារាំងនិងអាល្លឺម៉ង់ បានទទួលបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប នាពេលកន្លងទៅ បក្សកាន់អំណាចដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីអង់គ្លេសប្រហែលមិនអាចរក្សា បានថានៈក្នុងការបោះឆ្នោតសកលនាពេលខាងមុខ អាត្រាគាំទ្រគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន បានបំបែកកំណត់ត្រាទាបថ្មីជាម្តងទៀត អាមេរិកក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំនេះដែរ ប៉ុន្តែអាត្រាគាំទ្ររបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។

ឥស្សរជនវិភាគបានចង្អុលបង្ហាញយ៉ាងមុតៗភាពជាប់គាំងដែលប្រទេស G7 កំពុងប្រឈមមុខថា "ប្រសិនបើអ្នកមិនមាន កិត្យានុភាពនៅក្នុងស្រុក តើម្ដេចនឹង អាចមានកិត្យានុភាព នៅលើឆាកពិភពលោកបានទៅ?" ទីពីរ ការបង្កើតឡើងរបស់ប្រទេស G7ដើមឡើយ គឺដើម្បីរួមគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ច និងរូបិយវត្ថុពិភពលោក និងធ្វើកិច្ចសម្របសម្រួលចំពោះគោលនយោបាយសេដ្ឋកិច្ច។ ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង ការសាកល្បងដ៏ធ្ងន់ធ្ងរម្តងទៀត ប្រទេស G7 ដែលដឹកនាំដោយអាមេរិក គ្មានដំណោះស្រាយអ្វីទាល់តែសោះលើ ប្រធានបទសកលសំខាន់ៗ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ ផ្ទុយទៅវិញ វាបានបង្កការបដិបក្ខគ្នាជាក្រុម និងបង្កើតការបំបែកបំបាក់និងភាពចលាចលជាបន្តបន្ទាប់ ដែលបានបណ្តាល ឱ្យកម្លាំងឥទ្ធិពល និងទំនុកចិត្តសាធារណៈអន្តរជាតិរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង។ កិច្ចប្រជុំកំពូលនៃប្រទេស G7 បានប្រែពីកន្លែងសម្រាប់ពិគ្រោះពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ចពិភពលោកទៅជាវេទិកាមួយ ដែលជាប់ពាកក់ព័ន្ធនឹងនយោបាយ និងសម្រាប់ធ្វើបដិបក្ខគ្នាជាក្រុម។

ជាពិសេស ក្នុងរបៀបវារៈនៅថ្ងៃចុងក្រោយ កិច្ចប្រជុំកំពូលនៃប្រទេស G7 បានឃោសនាបំប៉ោងលើបញ្ហាពាក់ព័ន្ធចិនម្តងទៀត ពិគ្រោះពិភាក្សាស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់តាមតែទំនើងចិត្ត ហើយនិយាយផ្តេសផ្តាស ចំពោះបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងយ៉ាងច្បាស់ថា ប្រទេស G7 មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិ បានទេ។ ប្រទេសទាំងប្រាំពីរមានចំនួនប្រជាជនត្រឹមតែ១០ភាគរយ នៃពិភពលោកទាំងមូល ហើយសមាមាត្រក្នុងសេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ នាពេលបច្ចុប្បន្ន ប្រទេស G7 បានប្រាស់ចាកពី ការសម្របសម្រួល និងលំនឹងបរិយាកាស សេដ្ឋកិច្ចអន្តរជាតិ ដែលជាគោលបំណងដំបូងរបស់ខ្លួនរួមទៅហើយ ហើយបានក្លាយជាឧបករណ៍នយោបាយ សម្រាប់រក្សាអនុត្តរភាព របស់អាមេរិក និងលោកខាងលិច ដែលបានតម្កល់អ្វីដែលហៅថា "បទប្បញ្ញាត្កិគ្រួសារ" នៅលើកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានលែងមានលក្ខណៈតំណាងសកល និងទំនុកចិត្តសាធារណៈអន្តរជាតិ ទៀតហើយ។

ប្រទេស G7 ធ្លាប់តំណាងឱ្យសមត្ថភាពផលិតកម្មឧស្សាហកម្មជឿនលឿនបំផុត និងខ្លាំងបំផុតរបស់ពិភពលោក ប៉ុន្តែស្របពេល ដែលកម្លាំងជាតិចម្រុះ លោកខាងលិចកាន់តែខ្លាំងឡើង និងលោកខាងលិចកាន់តែធ្លាក់ចុះ នាពេលបច្ចុប្បន្ន អ្វីដែលហៅថា ប្រទេសឧស្សាហកម្មធំៗ ចំនួន៧ លែងសក្ត៍សមនឹង ពួកគេទៀតហើយ។ ប៉ុន្តែ ប្រទេសដែលកំពុងមាន ភាពថមថយចុះទាំងនេះ នៅតែមិនចង់ប្រឈមមុខនឹងការពិត ហើយចង់បន្តគ្រប់គ្រងពិភពលោក និងចង់បន្តចេញបញ្ជា រហូតដល់បំពានលើប្រទេសផ្សេងទៀត នៅទីចុងបំផុត គឺមិនអាចសម្រេចបាន នូវគោលបំណង និងទទួលបរាជ័យ។ ប្រទេស G7 ហាក់ដូចជាមេដឹកនាំរបស់ខ្លួន ដែលកំពុងធ្លាក់ក្នុងសភាពជាប់គាំងនយោបាយ យ៉ាងជ្រៅនោះ មិនអាចលាក់បាំងភាពថមថយចុះរបស់ខ្លួនបានទេ៕