(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ៗ នៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនជាដើម។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្រេចថា សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន