(រីយាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ព្រះអង្គម្ចាស់រជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានចូលរួមអបអរសាទរ លោក Masoud Pezeshkian សម្រាប់ការក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៤។

ទីភ្នាក់ងារព័ត៌មាន SPA បានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ bin salman ដែលគូសបញ្ជាក់ថា «ខ្ញុំ​សូមបញ្ជាក់​ពីភាព​​ខ្នះខ្នែង​របស់​ខ្ញុំ​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹងទំនាក់ទំនង​រវាង​ប្រទេស និងប្រជាជនបស់​យើង ហើយ​បម្រើ​ផលប្រយោជន៍គ្នាទៅវិញទៅមក​»។

គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ ២០២៣ អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ បន្ទាប់ពីមានក្រោមការសម្របសម្រួលដោយប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។ ចាប់​តាំង​ពីពេល​នោះ​មក ក្រុមមន្ត្រី​នៃ​ភាគី​ទាំង​ពីរបាន​បន្ត​កិច្ច​ពិភាក្សាគ្នា ដើម្បី​ពង្រឹង​ទំនាក់​ទំនងនេះ៕