(វ៉ាស៊ីណតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអាទិត្យនេះថា លោកទន្ទឹមរង់ចាំនិយាយនៅរដ្ឋ Wisconsin ជាកន្លែងដែលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ នឹងធ្វើឡើងនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

លោក ត្រាំ បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ថា «ឥឡូវនេះ វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវរួបរួមគ្នា បង្ហាញចរិតពិតរបស់យើងជាជនជាតិអាមេរិក ហើយនៅតែរឹងមាំ និងមានការប្តេជ្ញាចិត្តខ្ពស់»

នេះជាការបង្ហោះលើកទីពីររបស់លោក ចាប់តាំងពីលោកត្រូវបានគេបាញ់ប្រហារ និងរងរបួសអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍៕