(មូស្គូ)៖ អភិបាលតំបន់ លោក Vyacheslav Gladkov បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការចូលទៅកាន់ភូមិចំនួន ១៤ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៉ីគឺ Belgorod ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែននឹងត្រូវបិទ សម្រាប់ប្រជាជនស៉ីវិលភាគច្រើន ដោយសារតែការបាញ់ផ្លោងពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។

ការប្រកាសដាក់កំហិតនេះធ្វើឡើងតាមបណ្តាញតេឡេក្រាម ដោយលោក Gladkov ថានឹងចាប់ផ្តើមពីសប្តាហ៍តទៅ។ មានតែបុរសពេញវ័យក្នុងជួរយោធា ឬមន្រ្តីរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងនោះ។ បុរសៗទាំងនោះ ត្រូវតែធ្វើដំណើរតាមរថពាសដែក និងពាក់អាវក្រោះ ក៏ដូចជាមួកការពារសុវត្ថិភាព។ លោក Gladkov បញ្ជាក់ថា «ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងយល់ឃើញដូចគ្នា ថាស្រ្តី និងកុមារមិនគួរត្រូវបានអនុញ្ញាតមកកាន់ទីកន្លែង ដែលរងការបាញ់ផ្លោងរាល់ថ្ងៃនោះទេ។ យើងបានបាត់បង់អាយុជីវិតជនស៉ីលជាច្រើនហើយ ដូច្នេះកិច្ចការរបស់យើង គឺដាក់ចេញនូវវិធានការសន្តិសុខ»

គួរបញ្ជាក់ថា តំបន់ Belgorod ស្ថិតក្រោមការបាញ់ផ្លោងដោយគ្រាប់កាំភ្លើង និងយន្តហោះដ្រូនរបស់អ៊ុយក្រេន ដោយកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ជនស៉ីវិល ៤នាក់បានរងរបួស៕