(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី Joe Biden បានថ្លែងទៅកាន់ប្រជាជាតិអាមេរិកដោយ បញ្ជាក់ជុំវិញមូល ហេតុដែលនាំឱ្យរូបលោកមានការសម្រេចចិត្តចាកចេញ ពីការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០២៤។ ក្នុងប្រសាសន៍ថ្លែង ប្រមាណ១១នាទីនោះ លោកបានលើកឡើងនូវចំណុចសំខាន់ ២ជាមួយការបញ្ជាក់ថាការដកខ្លួនចេញនេះ គឺដើម្បីជួយសង្គ្រោះ លទ្ធិប្រជាធិបតេយ្យនិងការ ប្រគល់ការដឹកនាំថ្មីដល់មនុស្សជំនាន់ក្រោយបន្តវេន។

លោកប្រធានាធិបតី Joe Biden បានថ្លែងទៅកាន់ប្រជាជាតិអាមេរិក ពីបន្ទប់ការិយាល័យធ្វើការក្នុងសេតវិមានបញ្ជាក់ ជុំវិញមូលហេតុអ្វីដែលនាំឱ្យរូបលោក មានការសម្រេចចិត្តចាកចេញ ពីការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ២០២៤។ ក្នុងប្រសាសន៍ថ្លែង ប្រមាណ១១នាទីនោះ ចំណុចសំខាន់២ ដែលលោកបានលើកឡើងនោះគឺថា ការដកខ្លួនចេញនេះ គឺដើម្បីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យ និងការប្រគល់ការដឹកនាំថ្មី ដល់មនុស្សជំនាន់ក្រោយបន្តវេន Passing the torch to new generation។

សុន្ទរកថាដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញការចាប់ផ្តើមបិទបន្តិចម្តងៗ នៃការកាន់អំណាចជា ប្រធានាធិបតីផង និងឈានដល់ ការឈប់សំរាកកិច្ចការនយោបាយ ដែលលោកធ្លាប់បានប្រឡូកប្រមាណ កន្លះសតវត្សមកហើយនេះ។ លោក ចូ បៃដិន បានទទួលស្គាល់ថា មានតែការបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យរបស់លោក និង ការត្រូវលះបង់មហិច្ឆិតាផ្ទាល់ខ្លួន នោះទេ ដែលវាជាវិធីល្អដើម្បីជួយសង្គ្រោះ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ដែលលោកនិយាយថា កំពុងប្រឈមនឹងហានិភ័យនោះ។

លោក ចូ បៃដិន ក្នុងសុន្ទរកថាពីបន្ទប់ធ្វើការ Oval Office ក្នុងសេតវិមាន បានថ្លែងថា «ខ្ញុំកោតគោរពការិយាល័យនេះណាស់ ប៉ុន្តែខ្ញុំក៏ស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំនេះដែរក្នុងកិត្តិយស របស់ខ្ញុំដែលបំរើក្នុងតួនាទីជាប្រធានាធិបតី ប៉ុន្តែដើម្បីការការពារ លទ្ធិប្រជាធិបតេយ្យ ដែលស្ថិតក្រោមការគំរាមកំហែង និងវាជាអ្វីដែលសំខាន់ជាងតួនាទីរបស់ខ្ញុំទៅទៀតនោះ ខ្ញុំសម្រេច ដកខ្លួន ហើយខ្ញុំរីករាយក្នុងការធ្វើកិច្ចការ សម្រាប់បំរើពលរដ្ឋអាមេរិក»

លោកបានបន្ថែមថា សហរដ្ឋអាមេរិកពេលនេះកំពុងស្ថិតក្នុង ស្ថានភាពរវាងនៃដំណើរទៅ មុខនិងដំណើរដើរថយក្រោយ, ស្ថិតក្នុងស្ថានភាពរវាងក្តីសង្ឃឹមនិងការស្អប់ខ្ពើម Between Hope and Hate និងស្ថិតរវាងការរួបរួមនិងការបែកបាក់។ លោក ចូ បៃដិន បាននិយាយដាស់តឿនថា ប៉ុន្តែកិច្ចការដ៏ពិសិដ្ឋនៃការធ្វើឲ្យប្រទេសជាតិ អាមេរិកបានល្អ គឺមិនមែនរូបលោកជា អ្នកសម្រេចនោះទេ។ ប៉ុន្តែវាជាការសម្រេចរបស់អ្នក ជាពលរដ្ឋអាមេរិក, ជាគ្រួសាររបស់អាមេរិក និងជាការសម្រេចរបស់ ប្រជាពលរដ្ឋអាមេរិកាំង។

ខណៈពេលដែលលោក Biden មិនបាននិយាយចំឈ្មោះដល់លោក Donald Trump នោះ លោកបានថ្លែងបង្ហាញឱ្យគេ បានឃើញនូវភាពផ្ទុយគ្នាមួយ ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីបួនឆ្នាំមុននោះ បានទទួលបរាជ័យ ក្នុងបោះឆ្នោតហើយ ប៉ុន្តែអតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្រកាសថាលោកទទួលបានជោគជ័យ ក្នុងការបោះឆ្នោតកន្លងមកនោះ។

លោក Biden បានថ្លែងថា “រឿងដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក គឺនៅទីនេះ គ្មានស្តេចនិងគ្មានជនផ្តាច់ការធ្វើការ គ្រប់គ្រងប្រទេសជាតិឡើយ។ លោកបាននិយាយដាស់តឿនថាវាសនា គឺស្ថិតក្នុងកណ្តាប់ដៃរបស់ ប្រជាជនដែលជាអ្នកធ្វើ, និងថាប្រវត្តិសាស្ត្រអាមេរិកស្ថិតក្នុងដៃ របស់ប្រជាពលរដ្ឋអាមេរិកាំង និងរាល់គំនិតនិងទស្សនៈ នានាគឺប្រជាជនជា អ្នកសម្រេចទាំងអស់។ លោក Joe Biden បានសម្រេចចាកចេញពីឆាកនយោបាយ ក្រោយភាពមានៈរឹងរូសរបស់ លោកដែលមុននេះការចចេសចង់ ឈរឈ្មោះប្រកួតប្រជែងបេក្ខជនប្រធានាធិបតីអាណ្ណត្តិទី២ នោះ បានធ្វើឱ្យរូបលោករងភាពេកោនយោបាយ។

សេហសេវិកសំខាន់ៗ ដូចជាអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា, លោកស្រីអតីតប្រធាន សភាណានស៊ីប៉េឡូ ស៊ី ដែលសុទ្ធតែបានមើលឃើញថា ដើម្បីការស្តារប្រជាប្រីយ៍ភាពរបស់ គណបក្សប្រជាធិបតេយ្យសាឡើងវិញបាននោះ គឺមានតែឱ្យលោកចូបៃដិន បោះបង់ចោល ការប្រកួតប្រជែង និងទម្លាក់អំរែកនេះឱ្យទៅសហ សេវិកជំនាន់ក្រោយ ដែលមានសមត្ថភាព ផ្តួលលោកដូណាល់ត្រាំបាន។ ក្រោយការរងសម្ពាធជាបន្តបន្ទាប់ជាមួយនឹងការមើលឃើញ ភាពឯកោនយោបាយថែមទៀតនោះ ទីបំផុត លោកចូបៃដិន បានថ្លែងថាលោក បានមើល ឃើញយ៉ាងច្បាស់លាស់ នូវការយល់ព្រមទម្លាក់អម្រែកនេះពីលើស្មាដើម្បីឱ្យទៅមនុស្សបន្ត វេនជំនាន់ក្រោយ។

លោកចូបៃដិនបានថ្លែងថា «អ្នកដឹងទេនាប៉ុន្មានសប្តាហ៍មកនេះអ្វីៗបានច្បាស់លាស់ចំពោះរូប ខ្ញុំ…គឺខ្ញុំចាំបាច់ត្រូវរួបរួម បក្សរបស់ខ្ញុំក្នុងសភាពដ៏ចាំបាច់នេះ។ ខ្ញុំជឿលើលើការកត់សម្គាល់ របស់ខ្ញុំជាប្រធានាធិបតី…ជាមេដឹកនាំក្នុងពិភពលោក, ចក្ខុវិស័យរបស់ខ្ញុំចំពោះអនាគតរបស់ សហរដ្ឋអាមេរិកដែលសក្តិសមនឹង ទទួលតម្លៃក្នុងអាណ្ណត្តិទី២នេះ។ ហើយគ្មានអ្វីទាំងអស់ ដែលអាចមកជួយ លទ្ធិប្រជាធិបតេយ្យរបស់យើងបានឡើយ នោះរួមមានទាំងមហិច្ឆតាដោយ ផ្ទាល់ខ្លួនឯងនោះផងដែរ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តនូវវិធីដ៏ ល្អបំផុតក្នុងការធ្វើដំណើរទៅមុខ នោះគឺការប្រគល់ការដឹកនាំថ្មីដល់មនុស្សជំនាន់ ក្រោយបន្តវេន។ ហើយវាគឺជាវិធីដ៏ល្អបំផុត ចំពោះការរួបរួមជាតិរបស់យើង»

ក្រោយ២៤ម៉ោងបន្ទាប់ពីមានការប្រកាសដកខ្លួនរបស់លោកចូបៃដិនជាមួយការស្នើដាក់បេក្ខ ជនបន្តវេនគឹ លោកស្រីអនុប្រធានាធិបតីកាម៉ាឡា ហារីស បន្តវេននោះ, ឥស្សរជននយោបាយ នានាក្នុងគណបក្សប្រជាធិបតេយ្យ រួមមានទាំង បុគ្គលដែលមានឈ្មោះជាបេក្ខជន ឈរប្រកួត ប្រជែង, ជាសមាជិកសភា, បណ្តាអភិបាលរដ្ឋ បណ្តាអង្គការតូចធំ, ក្រុមតស៊ូមតិនិងក្រុមជា ច្រើនទៀត បានរួមគ្នាជួយជំរុញបេក្ខភាពរបស់ លោកស្រីដើម្បីក្លាយជាឥស្សរជនដ៏លេច ធ្លោម្នាក់សម្រាប់ការប្រកួតប្រជែងជាមួយនឹងលោក ដូណាល់ត្រាំក្នុងការបោះឆ្នោតខែវិច្ឆិកា ខាងមុខនេះ។

ការគាំទ្រដ៏សំខាន់មួយទៀតដែលធ្វើឱ្យលោកស្រីកាម៉ាឡាហារីស កាន់តែទទួលបានប្រជាប្រីយ៍ភាព និងការគាំទ្រកាន់តែខ្លាំង ឡើងទៀតនោះ គឺអតីតប្រធានសភា តំណាងរាស្ត្រលោកស្រី Nancy Pelosi ដែលជាឥស្សរជនកំពូលនៃការកោតគោរព របស់គណបក្សប្រជាធិបតេយ្យ បានគាំទ្ររូបលោកស្រី ដើម្បីឈរប្រកួតប្រជែង ការបោះឆ្នោតប្រឆាំង លោកដូណាល់ត្រាំ។ គេរំពឹងថានៅថ្ងៃទី៧ សីហា ឆ្នាំ២០២៤ នៃមហាសន្និបាតជាតិរបស់គណ បក្សប្រជាធិបតេយ្យ លោកស្រីកាម៉ាឡា ហារីសនឹងត្រូវបានតែងតាំងជាផ្លូវការជា បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីការបោះឆ្នោតប្រជែង ជាមួយនឹងលោក ដូណាល់ត្រាំ។

ក្នុងអំឡុងពេលសុន្ទរកថាថ្លែងរយៈពេលប្រមាណ១១ នាទី, លោក Biden បានរៀបរាប់សង្ខេប នូវស្នាដៃដែលលោក បានធ្វើសម្រេចកន្លងមក ខណៈពេលវេលាសេសសល់ប៉ុន្មានខែទៅមុខ ទៀតខាងមុខនេះ លោកនឹងមានបំណង ចង់ឱ្យបានសម្រេចលើ កិច្ចការជាច្រើនដូចជាការកែ ទម្រង់តុលាការកំពូល, ការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ការលើកកម្ពស់សម្ព័ន្ធមិត្តអាមេរិកាំង ជាដើម។ លោកចូបៃដិន បានថ្លែងកោតសរសើរលោកស្រី កាម៉ាឡា ហារីស។

លោកចូបៃដិនបានថ្លែងថា «នៅសល់មិនច្រើនខែប៉ុន្មានទៀតនោះទេ, ពលរដ្ឋអាមេរិកនឹង ជ្រើសរើសផ្លូវដើរសម្រាប់ អនាគតខាងមុខ»។ លោកចូបៃដិនថាចំពោះរូបលោក គឺលោកបានជ្រើសរើសហើយ នោះគឹលោកស្រី កាម៉ាឡា ហារីស។ លោកចូបៃដិនបានថ្លែងអំណរគុណ ដល់លោកស្រីអនុប្រធានាធិបតី ដោយលោក ចាត់ទុកលោកស្រី កាម៉ាឡាហារីស ជាមនុស្សមានបទពិសោធន៍, ជាមនុស្សស្វិតស្វាញលើ ការងារ, ជាមនុស្សមានសមត្ថភាពនិងជាមេដឹកនាំមួយរូប សម្រាប់ដឹកនាំប្រទេសជាតិ និង លោកបញ្ជាក់ថា ជំរើសគឺស្ថិតនៅលើការសម្រេចរបស់ប្រជាជនអាមេរិកាំងនោះទេ។

យោងតាមការស្ទង់មតិតាមរយៈសារព័ត៌មានរ៉យទ័រ និង Ipsos បានបង្ហាញថា លោកស្រី កាម៉ាឡាហារីស បាននាំមុខក្នុងកម្រិតតិចតួចប៉ុណ្ណោះ ធៀបនឹងលោកដូណាល់ ត្រាំ ដែលជាគូប្រជែងតំណាងឲ្យបក្សសាធារណរដ្ឋ។ លោកស្រី ហារីស បានទទួលសំឡេងគាំទ្រចំនួន ៤៤% ធៀបនឹងលោកដូណាល់ ត្រាំដែលទទួលបានសំឡេងគាំទ្រ ៤២%៕