(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ មួយថ្ងៃមុននឹងជួបជាមួយលោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ និងការវិលត្រឡប់នៃចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។

ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំបានអំពាវនាវឱ្យមានការដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ចំពោះអ្នកដែលប្រមាថទង់ជាតិសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់សភាសហរដ្ឋអាមេរិក។ លោកក៏បានបន្ថែមថា អ៊ីស្រាអែលត្រូវតែគ្រប់គ្រង «ទំនាក់ទំនងសាធារណៈ» របស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕