(ប៉េកាំង)៖ ថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយ សេចក្តីត្រៀមប្រកាសអំពីការកាត់ក្តីចុងក្រោយ ស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធន នៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ហើយគ្រោងនឹងយកពន្ធប្រឆាំង ឧបត្ថម្ភកធនពី១៧ភាគរយដល់៣៦.៣ភាគរយ ចំពោះសហគ្រាសចិន ដែលបាននាំចេញផលិតផលទៅអឺរ៉ុប។
ករណីនេះបានផ្តួចផ្តើមឡើងដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ខណៈពេលថ្លែង “របាយការណ៍ការងារសហភាពអឺរ៉ុប” កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរក លំហសម្រាប់ឱ្យឧស្សាហកម្មរថយន្តដើរដោយអគ្គិសនី របស់សហភាពអឺរ៉ុបធ្វើបរិវត្តកម្មបៃតង និងធ្វើការអភិវឌ្ឍ ។ សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ ចំពោះរឿងនេះ រដ្ឋសមាជិកសហភាពអឺរ៉ុបជាច្រើន អង្គការនិងសហគ្រាស ឧស្សាហកម្មរថយន្ត ធនាគារគំនិត និងបញ្ញវន្តជាច្រើនបាននាំគ្នាបង្ហាញពីអាកប្បកិរិយា ដោយបានលើកឡើងថា ករណី“ប្រឆាំងឧបត្ថម្ភកធន” លើកនេះ គឺសហភាពអឺរ៉ុបអនុវត្តការគាំពារនិយម ជ្រកក្រោមស្លាក "សមភាពពាណិជ្ជកម្ម " ការជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុប មិនត្រូវខ្លាចការប្រកួតប្រជែងនោះឡើយ។
តាមពិតទៅ នៅពីក្រោយនៃទង្វើនេះ គោលបំណងរបស់សហភាពអឺរ៉ុបគឺចង់ក្តាប់ សិទ្ធិម្ចាស់ការក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុជុំថ្មី និងការប្រកួតប្រជែងសកល ដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង ។ ខណៈពេលសហភាពះអឺរ៉ុប បានរិះគន់យ៉ាងខ្លាំងក្លាចំពោះអាមេរិក ដែលបានអនុវត្ត «ច្បាប់កាត់បន្ថយអតិផរណា»និងផ្តល់ឧបត្ថម្ភកធន តែសហភាពអឺរ៉ុបក៏បានបន្ថែមឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ”របស់ខ្លួនផង។
ជាពិសេស បន្ទាប់ពីគណៈកម្មាធិការសហភាពអឺរ៉ុបចេញផ្សាយ «គោលនយោបាយថ្មីអំពីការអភិវឌ្ឍបៃតងរបស់អឺរ៉ុប»កាលពីឆ្នាំ២០១៩ អឺរ៉ុបបានចាប់ផ្តើមផ្តោតសំខាន់ទៅលើការធ្វើបរិវត្តកម្មបៃតងផ្នែកថាមពល ហើយខិតខំប្រឹងប្រែងជំរុញ ការអភិវឌ្ឍឧស្សាហកម្មថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម។តាមពិតទៅ គោលបំណងរបស់សហភាពអឺរ៉ុប ដែលចង់ពន្លឿនការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម មិនត្រឹមតែដើម្បីសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព របស់អង្គការសហប្រជាជាតិនោះទេ គឺឆ្លៀតឱកាសនេះ លើកកម្ពស់កម្លាំងប្រកួតប្រជែង សកលនៃវិស័យឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីស្វែងរកឋានៈឈានមុខលើពិភពលោក ព្រមទាំងអនុវត្តគោលនយោបាយ ផ្តល់ឧបត្ថម្ភកធនដល់មុខរបរយ៉ាងច្រើនសន្ធឹកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន