(ដាកា)៖ អំពើហិង្សាដែលផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែស ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមុន បានសម្លាប់មនុស្សជាង ១,០០០នាក់ នេះបើតាមការលើកឡើងរបស់ប្រមុខក្រសួងសុខាភិបាលបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍នេះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំនួនអ្នកស្លាប់នេះ បានធ្វើឱ្យវិបត្តិនយោបាយនេះក្លាយជារយៈពេលដ៏បង្ហូរឈាមបំផុតសម្រាប់ប្រទេសបង់ក្លាដែស ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៧១។

អំពើហិង្សានេះបានផ្ទុះឡើងក្នុងអំឡុងពេលនៃចលនាដឹកនាំដោយនិស្សិត ដើម្បីប្រឆាំងនឹងកូតាការងារក្នុងវិស័យសាធារណៈ ដែលក្រោយមកកាន់តែក្តៅគគុក ក្លាយទៅជាការបះបោរប្រឆាំងនឹងនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានលាលែងពីតំណែង និងភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា មុនពេលដែលលំនៅដ្ឋានរបស់លោកស្រី ត្រូវបានបាតុកររាប់រយនាក់ចូលវាយលុក៕