(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមចិននៅព្រឹកថ្ងៃទី ២៩ ខែសីហា និងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ គឺត្រូវបានជំរុញដោយការឈរលើមូលដ្ឋាន នៃកំណែទម្រង់ដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងប្រកបដោយលក្ខខណ្ឌអំណោយផល។ យើងត្រូវប្រើឱ្យបានល្អនូវសមិទ្ធផលកំណែទម្រង់ ដែលមានស្រាប់និងបទពិសោធសំខាន់ៗ ជំរុញភាពសកម្មនៃគ្រប់ភាគីនិងខិតខំប្រឹងប្រែង ក្នុងរៀបចំនិងអនុវត្តភារកិច្ចកំណែទម្រង់៕

វិទ្យុមិត្តភាពកម្ពុជាចិន