(ប៉េកាំង)៖ ថ្ងៃទី ៣០ ខែសីហា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ី នៃថ្មប៉ប្រះទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin»

របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដី ដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកXianbinនិងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។

ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំ និងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិន បានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤គឺ ក្រុមផ្កាថ្ម សត្វរស់លើផ្កាថ្ម បរិស្ថានថ្មប៉ប្រះទឹក និងសកម្មភាពរបស់មនុស្ស។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប៉ប្រះទឹក Xianbin មានសភាពការណ៍ល្អជាទូទៅ ការឃោសនាបំប៉ោងរបស់ភាគីហ្វីលីពីន គឺគ្មានភស្តុតាងពិតនិងតឹកតាងខាងបច្ចេកវិទ្យា។

របាយការណ៍បានឱ្យដឹងទៀតថា ចាប់ពីខែមេសាឆ្នាំនេះមក នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ 9701 ដែលទុកចោលដោយខុសច្បាប់ ក្នុងរយៈពេលជាយូរមកនៅដែនសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin របស់ចិន គិតត្រឹមពេលនេះបានជះឥទ្ធិពលអវិជ្ជមាន ចំពោះបរិស្ថានជុំវិញ។ នៅតាមលំហសមុទ្រជុំវិញបានរកឃើញ សំរាមដែលមានស្លាកសញ្ញារបស់ហ្វីលីពីន។ បន្ថែមពីនេះទៀត ពេលក្រុមការងារចិនធ្វើការត្រួតពិនិត្យ បានរងការឃ្លាំមើលនិងការរំខានយ៉ាងខ្លាំង ពីភាគីហ្វីលីពីនទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន