(មូស្គូ)៖ ក្រសួងកិច្ចការសង្គ្រោះបន្ទាន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្ររុស្ស៉ីមួយគ្រឿងដែលមានសមាជិកពីឡុត ៣នាក់ និងអ្នកដំណើរ ១៩នាក់នៅលើនោះ បានបាត់ដាននៅតំបន់ Kamchatka ចុងភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។

ដោយដកស្រង់ប្រភពពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍ថា ឧទ្ធម្ភាគចក្រ Mi-8T បានហោះចេញពីមូលដ្ឋានក្បែរភ្នំភ្លើង Vachkazhets ហើយស្រាប់តែបាត់ទំនាក់ទំនងជាមួយក្រុមពីឡុត នៅវេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងតំបន់)។ តាមក្រសួងកិច្ចការសង្គ្រោះបន្ទាន់ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយអ័ព្ទក្រាស់ នៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថា Kamchatka ដែលធ្វើដំណើរប្រហែល ៤ម៉ោងពីរដ្ឋធានីមូស្គូ របស់រុស្ស៉ី គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលត្រូវបានគេស្គាល់ដោយសារតែមានទន្លេស្រស់ស្អាត ទឹកហូរ និងភ្នំភ្លើង៕