(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពី ការត្រួសត្រាយនិម្មបនកម្មថ្មី នៃការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿងតាមរយៈធ្វើ កំណែទម្រង់ ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រសៀលថ្ងៃទី១២ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿងនៅទីក្រុង Lanzhou ខេត្ត Gansuប្រទេសចិន។

លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយម៉តចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០និងកិច្ចប្រជុំពេញអង្គ លើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រដែលផ្តោតលើ ការការពារនិងអភិបាលកិច្ច ចត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ីនៅតាមដងទន្លេ ទាំងមូលឡើងដល់កម្រិតថ្មី ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿង៕

វិទ្យុមិត្តភាពកម្ពុជាចិន