(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយ «របាយការន៍ស្តីពីសភាពការណ៍អនុវត្តច្បាប់កំណត់ និងកាតព្វកិច្ចនៃអង្គការពាណិជ្ជកម្មពិភពលោក» របស់សហរដ្ឋអាមេរិកច្បាប់ថ្មីបំផុត ដោយលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អាមេរិកបន្តមិនអើពើនឹងក្តីរំពឹងរបស់រដ្ឋសមាជិតផ្សេងទៀត លើកកម្ពស់លំដាប់ថ្នាក់ នៃវិធានការដាក់ទណ្ឌកម្មដោយឯកតោភាគីជាបន្តបន្ទាប់ អនុវត្តវិធានការមានលក្ខណៈរើសអើងជាញឹកញាប់ បន្តលើកបន្តុករបាំងពន្ធគយ ដែលបាននាំមកនូវការសាកល្បងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

អនុលោមតាម «របាយការណ៍» នេះ បណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណែត នៅទូទាំងពិភពលោក អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៥៣ភាគរយ បានថ្កោលទោសរដ្ឋាភិបាលអាមេរិក ដែលបានអនុវត្តវិធានការឯកតោភាគី និងការពារពាណិជ្ជកម្មមួយចំនួន ដោយសម្គាល់ឃើញថា ប្រការនេះបានជាន់ឈ្លីយ៉ាងធ្ងន់ធ្ងរលើ ច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៣១ភាគរយថ្កោលទោសអាមេរិក ដែលគ្មានការគោរពចំពោះច្បាប់កំណត់ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានបង្ហាញឱ្យឃើញ នូវមុខមាត់អនុត្តរភាពរបស់ខ្លួន អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,១២ភាគរយសម្គាល់ឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺតម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនលើ អង្គការពាណិជ្ជកម្មពិភពលោក មិនអើពើរហូតដល់បំផ្លាញដល់យន្តការដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក ដែលបានរារាំងយ៉ាងធ្ងន់ធ្ងរដល់ការដំណើរការជាប្រក្រតី របស់អង្គការពាណិជ្ជកម្មពិភពលោក អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២ភាគរយ រិះគន់អាមេរិកដែលបានអនុវត្តគោលនយោបាយឧបត្ថម្ភកធន មិនសមហេតុផលក្នុងរយៈពេលយូរ ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ ស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន