(ញូវដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានប្រកាសនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រសួងការបរទេសឥណ្ឌាបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Modi នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស Quad ដែលរួមមានប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី៕