(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពាជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin បានពន្យារពេលធ្វើដំណើរដែលគ្រោងទុក នៅសប្តាហ៍ក្រោយទៅកាន់អ៉ីស្រាអែល ចំពេលដែលភាពតានតឹងនៅព្រំដែនអ៉ីស្រាអែល-លីបង់ កាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ ២០២៤។
មិនមានការបញ្ជាក់អំពីហេតុផលនៃការពន្យារពេលនេះទេ។ ផែនការនៃដំណើរទស្សនកិច្ចនេះ កើតមានចំពេលដែលមានភាពតានតឹងកាន់តែខ្លាំង ក្នុងតំបន់ បន្ទាប់ពីហេតុការណ៍បំផ្ទុះឧបករណ៍ទំនាក់ទំនង នៅលីបង់ ហើយចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ Hezbollah ចោទថាជាស្នាដៃរបស់អ៉ីស្រាអែល។
ការវាយប្រហារដោយបំផ្ទុះនេះ បណ្តាលឱ្យមនុស្ស ៣៧នាក់ស្លាប់ និងរបួសប្រហែល ៣,០០០នាក់ និងធ្វើឱ្យមន្ទីរពេទ្យនៅលីបង់ ពោរពេញទៅដោយអ្នករបួស រួមទាំងអ្នកប្រយុទ្ធរបស់ Hezbollah ផងដែរ៕