(ប៉េកាំង)៖ "ទេសចរណ៍នៅពេលយប់ ទេសចរណ៍លំហែកាយនៅរដូវក្តៅ ទេសចរណ៍គ្រួសារនិងទេសចរណ៍ម៉ៅរថយន្ត។ល។ ”នៅរដូវក្តៅឆ្នាំនេះ តំបន់នានារបស់ចិន បានចាត់វិធានការជាច្រើន ដើម្បីជំរុញការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ ដែលលេចចេញកម្មវិធីកម្សាន្តថ្មីឥតឈប់ឈរ ដើម្បីបំពេញតម្រូវការខាងទេសចរណ៍របស់អ្នកផងទាំងពួង ដែលប្រកបដោយគុណភាពខ្ពស់ លក្ខណៈពិពិធកម្មនិងលក្ខណៈបុគ្គល ដូច្នេះ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ទាំងមូល បានលេចចេញនិន្នាការរីកចម្រើនយ៉ាងផុលផុស។
តាមទិន្នន័យនៃក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ តំបន់នានាបានរៀបចំ ធ្វើសកម្មភាពទេសចរណ៍វប្បធម៌ច្រើនបែបយ៉ាង ដែលមានខ្លឹមសារដ៏សម្បូរបែបចំនួនប្រហែល៣ម៉ឺន៧ពាន់លើក នៃកម្មវិធីចំនួនជាង៤ពាន់ផ្នែក ហើយបានដាក់ចេញវិធានការ ដែលមានអំណោយផលដល់ប្រជាជន ដូចជា ចែកចាយប័ណ្ណបញ្ចុះតម្លៃ សំបុត្រទេសចរណ៍បញ្ចុះតម្លៃ ចំណាយច្រើនបញ្ចុះតម្លៃនិងឈុតបញ្ចុះតម្លៃជាដើម ដែលជំរុញឱ្យកំដៅទេសចរណ៍កើនឡើងជាបន្តបន្ទាប់។
តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយខាងសេវាកម្មគមនាគមន៍ បានរក្សាកំណើនពីរខ្ទង់។ នៅឆមាសទីមួយឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ ក្នុងស្រុកចិននិងចំណាយសរុប ក្នុងការធ្វើទេសចរណ៍ របស់អ្នកទេសចរក្នុងស្រុកចិនបានកើនឡើង ១៤,៣ភាគរយនិង១៩ភាគរយដោយឡែកពីគ្នា ចំណូលនៃការលក់សំបុត្រ នៃការសម្តែងសិល្បៈនៅទូទាំងប្រទេសចិន (មិនបូករួមទាំងការសម្តែង នៅកន្លែងកម្សាន្តសប្បាយ) បានកើនឡើង១៣,២ភាគរយ ទីផ្សារប្រើប្រាស់ ខាងទេសចរណ៍វប្បធម៌ រក្សាភាពរស់រវើក ការប្រើប្រាស់ខាងសេវាកម្មពាក់ព័ន្ធដូចជា គមនាគមន៍ ភោជនីយដ្ឋាននិងកម្សាន្តវប្បធម៌ជាដើម បានកើនឡើងយ៉ាងឆាប់រហ័ស។
ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់នានារបស់ចិនបានដាក់ចេញជាបន្តបន្ទាប់ នូវគម្រោងសេវាកម្មសាធារណៈថ្មីខាងវិស័យទេសចរណ៍ ដែលបានដាក់ចេញទិដ្ឋភាពថ្មីនិងរូបមន្តថ្មី នៃការប្រើប្រាស់ ខាងទេសចរណ៍វប្បធម៌មួយចំនួន ធ្វើឱ្យសេវាកម្មសាធារណៈ ខាងវិស័យទេសចរណ៍ ត្រូវគ្រប់ដណ្តប់ទាំងមូលនិងមានប្រក្រតីភាព ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាពខ្ពស់។
នៅក្រុង Langfang ខេត្ត Hebei “ការចេញទៅធ្វើទេសចរណ៍តាមការសម្តែង” បានក្លាយជាលេខសម្ងាត់ នៃទេសចរណ៍វប្បធម៌ ការសម្តែងឈ្មោះ “មានតែសុបិនវិមានក្រហម ទីក្រុងល្ខោន” បានប្រើប្រាស់គំនិតគូរប្លង់ដែលដើរផង ផ្លាស់ទិដ្ឋភាពផង ដោយបង្ហាញពីលំហល្ខោនដូចសុបិន ក៏ដូចជានាំឱ្យអ្នកទេសចរហាក់ដូចជាស្ថិត ក្នុងសៀវភៅបុរាណដ៏ល្បីឈ្មោះ 《សុបិនវិមានក្រហម》។ នៅក្រុង Datong ខេត្ត Shanxi ទិដ្ឋភាពទំនើបដូចជាផ្សាររាត្រី ការសម្តែងតន្ត្រីតាមវិថី និងពិព័រណ៍ចង្កៀងគោមជាដើម និងសំណង់បុរាណ បានផ្សារភ្ជាប់ជាមួយគ្នា យ៉ាងស៊ីសង្វាក់គ្នា។ នៅក្រុង Anyang ខេត្ត Henan សារមន្ទីរ Yinxu ថ្មីដែលមានរូបរាងគ្រឿងសំរឹទ្ធបួនជ្រុង និងទីសំណល់ចាស់ព្រះរាជវាំងនិងព្រះវិហារ Yinxu នៅទល់មុខគ្នាដោយ រំលងទន្លេមួយប៉ុណ្ណោះ ដែលរួមគ្នាបកស្រាយនូវរឿងរ៉ាវ ក្នុងរជ្ជកាល Yin និង Shang កាលពី៣ពាន់ឆ្នាំមុន ហើយសកម្មភាពដូចទីផ្សារផលិតផលវប្បធម៌ ទាយអក្សរលើឆ្អឹងអណ្តើក និងការដង្ហែក្បួន ដោយរទេះសេះជាដើម បាននាំមក នូវការដកបទពិសោធន៍ទស្សនាស៊ីជម្រៅដល់អ្នកទេសចរ។ល។
ក្រោមការជំរុញ នៃគោលនយោបាយអនុគ្រោះមួយចំនួន និងការកែលំអសំណង់ពាក់ព័ន្ធ មានអ្នកទេសចរបរទេសកាន់តែច្រើនឡើង បានជ្រើសរើស “China Travel” ដោយស្រែកថា “ចិនដែលទំនើបណាស់” ។ល។ វិស្សមកាលរដូវក្តៅឆ្នាំនេះជា វិស្សមកាលរដូវក្តៅ ដែលទីផ្សារទេសចរណ៍មានកម្តៅខ្ពស់បំផុត ចាប់ពីឆ្នាំ២០១៩មក តំបន់នានាមានភាពកក់ក្តៅខ្លាំងណាស់ ក្នុងការចេញទៅធ្វើទេសចរណ៍ ទីផ្សារទេសចរណ៍វប្បធម៌បន្តដំណើរការក្នុងកម្រិតខ្ពស់ មិនថាចំនួនអ្នកធ្វើទេសចរណ៍ ឬក៏ការប្រើប្រាស់ខាងទេសចរណ៍ សុទ្ធតែឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបានឆ្លុះបញ្ចាំងពី កម្លាំងរស់រវើកដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចថ្ងៃឈប់សម្រាករបស់ចិន។
ទន្ទឹមនឹងទេសចរណ៍និងវិស័យកាន់តែច្រើន ទទួលការអភិវឌ្ឍដោយរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ មុខរបរថ្មី រូបមន្តថ្មីនិងទិដ្ឋភាពថ្មី អំពី “ទេសចរណ៍+” និង “+ទេសចរណ៍” មានខ្លឹមសារកាន់តែសម្បូរបែប ដែលនាំមកនូវជម្រើសថ្មីកាន់តែច្រើនដល់ ការធ្វើទេសចរណ៍របស់អ្នកផងទាំងពួង។ មុខរបរកាន់តែច្រើនឡើងៗ កំពុងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយទេសចរណ៍វប្បធម៌ ដើម្បីជំរុញឱ្យទីផ្សារប្រើប្រាស់ ត្រូវពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ខាងសេវាកម្ម ដូចជាទេសចរណ៍វប្បធម៌ចិនជាដើមបានរក្សាភាពរស់រវើក ការលក់ដូរក្នុងទីផ្សារត្រូវបានលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ ជាបន្តបន្ទាប់។ ទន្ទឹមនឹងការអនុវត្តវិធានការច្នៃប្រឌិតថ្មីកាន់តែច្រើន និងការធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូល រវាងទេសចរណ៍ និងវប្បធម៌ ទីផ្សារទេសចរណ៍វប្បធម៌មុខជានឹងបំផុសឡើង នូវភាពរស់រវើកកាន់តែផុលផុសជាមិនខាន ដើម្បីបំពេញបន្ថែម កម្លាំងចលករថ្មីកាន់តែច្រើន សម្រាប់ឱ្យសេដ្ឋកិច្ចចិនដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន