(ប៉េកាំង)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishan នៅទីក្រុង Nanping ខេត្ត Fujian លោក Xi Jinping ប្រធានរដ្ឋចិនបានឈប់នៅពីមុខរូបថតនេះ ហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផល ប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ។
ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំ Wuyi មិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកផងដែរ។ ក្នុងអំឡុងពេល១៧ឆ្នាំ កន្លះដែលធ្វើការនៅខេ ត្តFujian លោក Xi Jinping បានកសាង "ចំណងនិស្ស័យតែ" យ៉ាងជ្រាលជ្រៅជាមួយភ្នំ Wuyi។ លោកបានចាត់ទុកឧស្សាហកម្មតែ ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្ម មានឧត្តមភាពទាំង៧ធំៗ ដែលត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់ និងបានផ្តួចផ្តើម រៀបចំនិងជំរុញដោយផ្ទាល់នូវប្រព័ន្ធបុគ្គលិកពិសេស ខាងបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យបុគ្គលិកពិសេស ផ្នែកបច្ចេកវិទ្យាជួយកសិករដាំតែដ៏ល្អ។
ក្រោមការណែនាំរបស់បុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យា សួនតែក្នុងស្រុកបានអនុវត្តការដាំដុះតាមបែបអេកូឡូស៊ី ដែលមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសមត្ថភាពកសិករតែ ក្នុងការបង្កើនប្រាក់ចំណូលនិងមានជីវភាពធូរធារផងដែរ។
ភ្នំ Wuyi គឺជាកន្លែងកំណើតនៃតែអ៊ូឡុងនិងតែក្រហមនៅលើពិភពលោក ហើយឃុំ Xingcun ត្រូវបានគេស្គាល់ថាជា “ទីក្រុងតែយានឆាលេខ១នៅ Wuyi”។ នៅពាក់កណ្តាលនិទាឃរដូវ ឆ្នាំ២០២១ លោកXi Jinpingបានចុះត្រួតពិនិត្យការងារនៅខេត្ត Fujian ទីតាំងដំបូងរបស់លោកគឺភ្នំ Wuyi។ នៅថ្ងៃទី២២ ខែមីនា លោក Xi Jinpingបានទៅទស្សនាសួនតែអេកូឡូស៊ី Yanzichao ឃុំ Xingcun ដើម្បីពិនិត្យមើលស្ថានភាពលូតលាស់ នៃតែនិទាឃរដូវ ឈ្វេងយល់ពីការអភិវឌ្ឍនៃឧស្សាហកម្មតែក្នុងតំបន់ និងបានផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលជាមួយ បុគ្គលិកពិសេសផ្នែកបច្ចេកវិទ្យា និងកសិករដាំតែ។
ទទួលផលប្រយោជន៍ពីប្រព័ន្ធច្បាប់បុគ្គលិកពិសេសខាងបច្ចេកវិទ្យា ដែលត្រូវបានជម្រុញដោយអគ្គលេខាធិកា នៅពេលដែលលោកកំពុងធ្វើការនៅខេត្ត Fujian សួនតែនេះបានបង្កើតជាគំរូដាំ "ជីសរីរាង្គ+ជីធម្មជាតិ”ដែលបានបង្កើនទិន្នផលតែក្នុងមួយម៉ែត និងទិន្នផលនៃតែដែលមានគុណភាពខ្ពស់ ហើយផ្តល់ដំណោះស្រាយដែលអាចផ្សព្វផ្សាយ បាននិងអាចចម្លងបានសម្រាប់ ការដាំដុះបែបអេកូឡូស៊ីនៅក្នុងខេត្ត Fujian។
បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បុគ្គលិកពិសេសខាងបច្ចេកវិទ្យា កសិករដាំតែកាន់តែច្រើន កំពុងចាប់ផ្តើមសាកល្បងគំរូដាំដុះ បែបអេកូឡូស៊ីថ្មី។ ឧស្សាហកម្មតែក៏បានក្លាយជាឧស្សាហកម្មពិសេស ឧស្សាហកម្មសសរស្តម្ភនិងឧស្សាហកម្ម ដែលអាចបង្កើនប្រាក់ចំណូលដល់ប្រជាជនរបស់ក្រុង Wuyishan ផងដែរ។
ទិន្នន័យបានបង្ហាញថា ជាងពាក់កណ្តាលប្រជាជននៅទីក្រុង Wuyishan បានចូលរួមក្នុងឧស្សាហកម្មតែ មានអង្គភាពអាជីវកម្មតែ ដែលបានចុះបញ្ជីច្រើនជាង២.១១ម៉ឺននៅក្នុងទីក្រុង តម្លៃទិន្នផលនៃខ្សែសង្វាក់ឧស្សាហកម្មតែទាំងមូល គឺដល់១៣៥០០លានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៣ ៥០%នៃប្រាក់ចំណូលក្នុងមនុស្សម្នាក់របស់កសិករបានមកពីតែ។
ស្លឹកតែមួយបង្កើតទ្រព្យដល់ប្រជាជនមួយកន្លែង។ ដូចលោក Xi Jinping បាននិយាយថា “ភ្នំWuyi”គឺជាកន្លែងនៃរតនសម្បត្តិធម្មជាតិប្រវត្តិសាស្ត្រដ៏យូរលង់នៃវប្បធម៌តែ អាកាសធាតុសមស្រប គុណសម្បត្តិជាក់ស្តែង នៅក្នុងធនធានតែនិងការគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតបានជាឧស្សាហកម្មតែដ៏រស់រវើក"៕
វិទ្យុមិត្តភាពកម្ពុជាចិន