(មូស្គូ)៖ បណ្ដាញទំនាក់ទំនងសង្គម TikTok បានលុបគណនីរបស់សារព័ត៌មានរុស្ស៉ី RT International និងគណនីសារព័ត៌មានជាច្រើនទៀតដែលជាសាខារបស់បណ្ដាញព័ត៌មាន Sputnik។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន RT។
ការសម្រេចចិត្តលុបគណនីរបស់បណ្ដាសារព័ត៌មានរុស្ស៉ីខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹង សារព័ត៌មានរុស្ស៉ីជាច្រើន ក្នុងនោះរួមមានទាំង RT។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គណនី TikTok របស់សារព័ត៌មាន RT International, Sputnik Serbia, Sputnik Afrique, Sputnik Africa, Sputnik International, Sputnik Brasil, Sputnik Mundo និង Sputnik Indonesia គឺមិនអាចចូលប្រើបាននោះទេ។ ចំណែក TikTok ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ ជុំវិញការលុបចោលគណនី របស់សារព័ត៌មានរុស្ស៉ីទាំងនេះ៕