(ប៉េកាំង)៖ ក្នុងឱកាសខួប៧០ឆ្នាំ នៃការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ថា ការបើកថ្នាក់ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គឺជាការសម្រេចចិត្តដ៏សំខាន់របស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ ថ្នាក់ Xinjiang បានវិវឌ្ឍទៅមុខស្របទៅតាមការអភិវឌ្ឍបុព្វហេតុរបស់បក្សនិងរដ្ឋជានិច្ច ដែលឆ្លងកាត់ដំណើរដ៏អស្ចារ្យមួយ ហើយបានបណ្ដុះបណ្ដាលកម្មាភិបាលឆ្នើមជាច្រើនដែលមានចិត្តស្មោះត្រង់ចំពោះបក្ស មានមូលដ្ឋានទ្រឹស្តីដ៏រឹងមាំ យល់ច្បាស់និងបំពេញការងារនយោបាយយ៉ាងត្រឹមត្រូវ ព្រមទាំងមានការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការកសាងក្រុមកម្មាភិបាលរបស់ភូមិភាគ Xinjiang ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ភូមិភាគ Xinjiang ក៏ដូចជាជំរុញស្ថិរភាពនិងសន្តិសុខសង្គម ជាយូរអង្វែងនៅភូមិភាគ Xinjiang។
លោក Xi Jinping បានលើកឡើងថា ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវនិម្មាបនកម្មការងារ ក្រោមការណែនាំ ការគាំទ្រនិងសហការគ្នារវាងអាជ្ញាធរ មានសមត្ថកិច្ចនៃមជ្ឈិមបក្ស ភូមិភាគXinjiang និងសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីអនុវត្តជាក់ស្តែងនូវគោលនយោបាយគ្រប់វិស័យ ក៏ដូចជាបង្កើតលក្ខខណ្ឌល្អ និងផ្តល់ការធានាដ៏រឹងមាំសម្រាប់ការបើកថ្នាក់ Xinjiang នេះឱ្យបានល្អ៕
វិទ្យុមិត្តភាពកម្ពុជាចិន