(ប៉េកាំង)៖ ថ្ងៃទី២៦ ខែកញ្ញា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំដើម្បីវិភាគ និងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចជំហានក្រោយ ក្រោមអធិបតិភាព លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

កិច្ចប្រជុំនេះបានសម្គាល់ឃើញថា ចាប់តាំងពីឆ្នាំនេះមក គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinpingជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិ នៅទូទាំងប្រទេសចិន ជម្នះការលំបាក បង្កើនកម្លាំងនៃការគ្រប់គ្រងម៉ាក្រូ និងផ្តោតលើការកែទម្រង់និងបើកចំហឱ្យកាន់តែស៊ីជម្រៅ ពង្រីកតម្រូវការក្នុងស្រុក និងកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ច ការដំណើរការនៃសេដ្ឋកិច្ចមានស្ថិរភាព និងរីកចម្រើនជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីបានអភិវឌ្ឍជាលំដាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានវិវឌ្ឍរីកចម្រើនយ៉ាងរឹងមាំ ស្ថានការណ៍សង្គមជាទូទៅបានរក្សាស្ថិរភាពល្អ។

កិច្ចប្រជុំបានលើកឡើងថា លក្ខខណ្ឌមានអំណោយផល នៃសេដ្ឋកិច្ចប្រទេសចិន ដូចជាទីផ្សារធំទូលាយ សេដ្ឋកិច្ចមានភាពធន់ និងសក្តានុពលយ៉ាងខ្លាំង គឺមិនបានកែប្រែទេ។យើងត្រូវតែក្តាប់ជាប់ចំណុចសំខាន់ៗ ផ្តួចផ្តើមគំនិតនិងខិតខំបំពេញភារកិច្ច ជាគោលដៅ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន