(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ពិធីប្រគល់ពានរង្វាន់ស្ដីពី “ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅក្រុងសៀងហ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនេះ។

លោក Shen Haixiong បានថ្លែងសុន្ទរកថាថា ក្រោមការណែនាំនៃគំនិតវប្បធម៌របស់លោក Xi Jinping អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាត់ទុកខួបទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងចិននិងបារាំងនិងឆ្នាំបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសជាឱកាស រួមជាមួយគណៈកម្មាធិការអូឡាំពិក និងកីឡាជាតិបារាំងនិងសម្ព័ន្ធកីឡាបាល់ទាត់អាជីព របស់បារាំងជាដើម ចាប់ដំណើរការពិព័រណ៍សិល្បៈចិនឈ្មោះ “ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ដំណើរកីឡាអូឡាំពិករបស់សិល្បករចិននិងបារាំង”ដើម្បីបង្ហាញពីខ្លឹមសារដ៏ជ្រាលជ្រៅ នៃវប្បធម៌របស់ចិននិងភាពរស់រវើករបស់ចិនក្នុងយុគសម័យថ្មី។ សកម្មភាពនេះទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកនយោបាយសំខាន់ៗ មជ្ឈដ្ឋានវប្បធម៌និងសិល្បៈបារាំងព្រមទាំងទស្សនិកជនបរទេស ក៏ដូចជាបំផុសគំនិតដូចគ្នាខាងវប្បធម៌ ដែលមានភាពចុះសម្រុងគ្នានិងស៊ីសង្វាក់គ្នា។

លោក Shen Haixiong បានថ្លែងថា ពិព័រណ៍លើកនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសិល្បករក្រុងសៀងហៃ ចំនួន១២រូប។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈឆ្លងតាមសកម្មភាពនេះ រួមជាមួយសិល្បករគ្រប់រូបពួតដៃគ្នា ចេញដំណើរម្ដងទៀត ដើម្បីរួមចំណែកជាកម្លាំងសិល្បៈ ក្នុងការជំរុញការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន