(ប៉េកាំង)៖ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយសាធារណរដ្ឋ និងមេដាយគោរមងារកិត្តិយសថ្នាក់ជាតិ បានប្រារព្ធធ្វើយ៉ាងឱឡារិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីនេះ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ បក្សនិងរដ្ឋទាំងមូល និងប្រជាជនគ្រប់ជនជាតិត្រូវចាត់ទុកវីរជន និងអ្នកឈានមុខជាគំរូ រួមសាមគ្គីគ្នានិងធ្វើការតស៊ូព្យាយាម ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ក៏ដូចជាប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាដើម្បីរួមគ្នា កសាងប្រទេសជាតិដ៏ខ្លាំងក្លា៕

វិទ្យុមិត្តភាពកម្ពុជាចិន