(ស៊ីដនី)៖ វិទ្យាស្ថានស្រាវជ្រាវ Lowy (Lowy Institute) មានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានបញ្ចេញរបាយការណ៍សន្ទស្សន៍អំណាចអាស៊ី ឆ្នាំ២០២៤ ឬ 2024 Asia Power Index ដោយបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧ ដែលត្រូវបានគេចាត់ទុកថា មានអំណាចបំផុតនៅក្នុងតំបន់អាស៊ី។
បើតាមរបាយការណ៍ខាងលើដដែល នៅក្នុងចំណោមប្រទេសទាំង២៧នោះដែរ សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី គឺជាប្រទេសមានអំណាចធំបំផុតទាំង៥ នៅអាស៊ី។
គួរបញ្ជាក់ថា សន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៤ ឬ 2024 Asia Power Index ត្រូវបានវាយតម្លៃតាមរយៈប្រធានបទធំៗចំនួនគឺ ធនធាន និងឥទ្ធិពល។ ការវាយតម្លៃលើ ធនធានរួមមាន សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធានអនាគត។ ចំណែក ការវាយតម្លៃលើឥទ្ធិពលរួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌៕