(ប៉េកាំង)៖ លោក LiXi វរនាវីឯកនៃកងទ័ពជើងទឹក និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា នៅថ្ងៃទី១៤ខែតុលា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងឱ្យកងទ័ពគ្រប់ប្រភេទ ដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ "ដាវរួម--2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ នាវានិងយន្តហោះចម្បាំង បានបើកចូលទៅជិតកោះតៃវ៉ាន់ កងទ័ពគ្រប់ប្រភេទធ្វើលំហាត់សមវាយលុកចម្រុះ ដោយផ្តោតលើការយាមល្បាតនិងប្រុងជើងការ ការបិទខ្ទប់កំពង់ផែនិងតំបន់សំខាន់ៗ ការវាយប្រហារទៅលើសមុទ្រនិងដីគោក និងការដណ្តើមយកសិទ្ធិគ្រប់គ្រងចម្រុះជាដើម ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នា ប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។

នេះជាការកំញើញយ៉ាងខ្លាំងក្លា ចំពោះទង្វើស្វែងរក "ឯករាជ្យ" របស់កម្លាំងអបគមន៍តៃវ៉ាន់ ហើយក៏ជាសកម្មភាពដ៏ចាំបាច់និងត្រឹមត្រូវ ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងគាំពារការបង្រួបបង្រួមជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន