(ប៉េកាំង)៖ ថ្ងៃទី១៤ខែតុលា ស្ថាប័នសន្តិសុខសាយប័ររបស់ចិន បានប្រកាសរបាយការណ៍ពិសេសជាលើកទីបី ដើម្បីលាតត្រដាងពីការដែលស្ថាប័នរដ្ឋាភិបាលអាមេរិកនិងរដ្ឋសមាជិក “សម្ព័ន្ធភ្នែកប្រាំ”ធ្វើសកម្មភាពលួចស្តាប់ និងលួចការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេតចំពោះប្រទេសចិន អាល្លឺម៉ង់និងប្រទេសផ្សេងទៀត ព្រមទាំងអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតនៅទូទាំងពិភពលោក ហើយមានភស្តុតាងដែលស្ថាប័នរដ្ឋាភិបាលអាមេរិក បានទម្លាក់កំហុសទៅលើប្រទេសដទៃទៀត តាមរយៈមធ្យោបាយគ្រប់បែបយ៉ាង ដែលជាការលាតត្រដាងយ៉ាងច្បាស់ នូវអ្វីដែលហៅថា សកម្មភាព “ព្យុះទីហ្វុង Volt ”ដែលជាកលល្បិចនយោបាយដែលប្រឌិតរឿងដោយរដ្ឋាភិបាលអាមេរិក។

តាមរបាយការណ៍ឱ្យដឹងថា ស្ថាប័នរដ្ឋាភិបាលអាមេរិក បានប្រឌិតរឿងនូវអ្វីដែលហៅថា អង្គការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ឈ្មោះ “ព្យុះទីហ្វុង Volt ”ដែលគាំទ្រពីប្រទេសចិន ដើម្បីឃ្លាំមើលមាត្រាទី៧០២នៃសេចក្តីព្រាងច្បាប់ ស្តីពីការឃ្លាំមើលការណ៍សម្ងាត់ពាក់ព័ន្ធនឹងបរទេស ។ ឆ្លងតាមការផ្តល់សិទ្ធិពីមាត្រាទី៧០២ ស្ថាប័នស៊ើបការណ៍អាមេរិក បានផ្តល់ការណ៍សម្ងាត់ដ៏មានតម្លៃជាច្រើនឱ្យស្ថាប័នរដ្ឋាភិបាលអាមេរិក។

តាមរបាយការណ៍បង្ហាញឱ្យដឹងថា មិនថាគោលដៅណាមួយ សុទ្ធតែមានលទ្ធភាពត្រូវរដ្ឋាភិបាលអាមេរិក និងស្ថាប័នស៊ើបការណ៍ របស់អាមេរិកដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលជាសំខាន់ ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារាំង អាល្លឺម៉ង់ និងជប៉ុន រហូតដល់ពលរដ្ឋស៊ីវិលរបស់អាមេរិកផងដែរ។ ប្រទេសចិនប្រឆាំងជាប់រហូតមកចំពោះការស៊ើបអង្កេត ផ្នែកបច្ចេកវិទ្យាដែលបង្ករឿងខាងសន្តិសុខសាយប័រ តាមកលល្បិចនយោបាយ ហើយក៏ប្រឆាំងនឹងការធ្វើនយោបាយនីយតកម្ម រឿងស្វែងរកប្រភពនៃការវាយប្រហារតាមបណ្តាញអ៊ីនធើណេតផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន