(ប៉េកាំង)៖ ថ្ងៃទី ១៤ ខែតុលា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើម ធ្វើសមយុទ្ធឈ្មោះ "ដាវរួម--2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ប្រការនេះជាការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ទៅលើបុគ្គលឈ្មោះ វីលៀម ឡៃ ដែលបានប្រើពាក្យសម្តីដ៏ខុសទំនងអំពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និងឃោសនាបំប៉ោង អំពីគំនិតបំបែកបំបាក់ ជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការបង្ករឿង និងស្វែងរក "ឯករាជ្យ" របស់កម្លាំងអបគមន៍នៅតៃវ៉ាន់ ហើយក៏ជាកាយវិការសច្ចភាព ដើម្បីគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិផងដែរ។

ការបង្រួបបង្រួមប្រទេសជាតិ ជានិន្នាការប្រវតិ្តសាស្ត្រជាទូទៅដែលមិនអាចរារាំងបាន និងជាសច្ចភាពនៃជនជាតិ ដែលមិនអាចបំពានបាន។ វិធានការតបតរបស់យើង គឺសំដៅចំពោះសកម្មភាពអបគមន៍និយម របស់ពួកផ្តាច់ខ្លួន ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងចិនរបស់កម្លាំងខាងក្រៅ តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់ នោះទេ។ រំពឹងទុកថា បងប្អូនជនរួមជាតិតៃវ៉ាន់គ្រប់រូប ប្រកាន់ខ្ជាប់មហាសច្ចភាពនៃជនជាតិ ក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ យល់ដឹងយ៉ាងច្បាស់និងពេញលេញ នូវចរិតគ្រោះថ្នាក់ និងចរិតបំផ្លិចបំផ្លាញរបស់ពួកអបគមន៍និយម ប្រឆាំងយ៉ាងដាច់ខាតចំពោះ ជនផ្តាច់ខ្លួននិងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ចាប់ដៃគ្នាជាមួយបងប្អូនជនរួមជាតិ នៅតំបន់ដីគោកប្រទេសចិន ដើម្បីបង្កើតអនាគតដ៏ល្អបវរ នៃការបង្រួបបង្រួមប្រទេសជាតិ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន