(ប៉េកាំង)៖ នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលីឈ្មោះ"ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី"។
លោកស្រី Daniela Santanchè រដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីក ទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ។ ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខ និងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។
លោកស្រី Xing Bo អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលីផងដែរ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នា និងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជន នៃប្រទេសទាំងពីរចិននិងអ៊ីតាលី។ ពួកយើងនឹងបន្តធ្វើ ឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវ នៃប្រទេសចិននិងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពី អរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងអ៊ីតាលី ទទួលបានលទ្ធផល ជាផ្លែផ្កាកាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន