(ប្រទេសចិន)៖ ខេត្ត Fujian ផ្ទៃដីគោកគឺ១២.៤ម៉ឺនគីឡូម៉ែត្រការ៉េ ផ្ទៃដីទឹកសមុទ្រគឺ១៣.៦ម៉ឺនគីឡូម៉ែត្រការ៉េ នៅចុងឆ្នាំ២០២៣ ចំនួនប្រជាជនសា្នក់នៅជាអាចិន្ត្រៃយ៍ នៅទូទាំងខេត្តគឺ៤១.៨៣លាននាក់ឆមាសទីមួយឆ្នាំ២០២៤ GDPជាមធ្យមក្នុងមនុស្សម្នាក់ៗ ជាប់ចំណាត់ថ្នាក់ទី៤នៅទូទាំងប្រទេសចិន បន្តកាន់លំដាប់ថ្នាក់លេខ១ក្នុងរយៈពេល៤៥ឆ្នាំជាប់ៗគ្នា ត្រូវហៅថាជាខេត្តដែល “មានភាពបៃតងបំផុតនៅទូទាំងប្រទេសចិន”។

Fujian ជាតំបន់សាកល្បងអរិយធម៌អេកូឡូស៊ីដំបូងបង្អស់ នៅទូទាំងប្រទេសចិនប្រកាន់ខ្ជាប់ចាត់ទុកអេកូឡូស៊ីជាអាទិភាព និងសម្របសម្រួលដីគោកនិងសមុទ្របង្កើតជាផ្ទាំងគំនូថ្មី នៃខេត្ត Fujian ដ៏ស្រស់ស្អាតប្រវត្តិសាស្ត្រដ៏យូរលង់ និងមរតកដ៏ជ្រាលជ្រៅវប្បធម៌ចម្រុះ និងភាពទាក់ទាញពិសេសនៅទល់ មុខកោះតៃវ៉ាន់ដោយរំលងតែដៃសមុទ្រមួយទឹកដី នៅជិតមនុស្សនៅជិតគ្នាស្វែងរកមាគ៌ាថ្មីសម្រាប់ ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងត្រើយ ទាំងសងខាងច្រកសមុទ្រពន្លឿន កសាងតំបន់គំរូភាព សម្រាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នា រវាងត្រើយទាំងសងខាងច្រកសមុទ្រតំបន់ឈានមុខ ក្នុងកំណទម្រង់និងបើកចំហជំរុញ កំណែទម្រង់ដោយស៊ីជម្រៅលើកកម្ពស់កម្រតិបើកចំហ ជាបន្តបន្ទាប់ខេត្តសេដ្ឋកិច្ច វិស័យឯកជនធំរបស់ប្រទេសចិន ផ្សព្វផ្សាយបទពិសោធជីនជាំង អនុវត្តយុទ្ធសាស្ត្រកសាងខេត្តខ្លាំងខាងសេដ្ឋកិច្ចវិស័យឯកជន ក្នុងយុគសម័យថ្មីខិតខំបង្កើន សុខុមាលភាពប្រជាជនប្រែក្លាយបំណងប្រាថ្នារបស់ប្រជាជន ចំពោះជីវភាពរស់ដ៏ល្អបវរ ទៅជាការពិតជាក់ស្តែង ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយគ្រប់ជ្រុងជ្រោយខិតខំចាទំព័រខេត្តហុកគាន នៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន