(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារកសាង តំបន់បើកទូលាយសេដ្ឋកិច្ច និងបច្ចេកទេសថ្នាក់ជាតិ។

លោកបានលើកឡើងថា ការកសាងតំបន់បើកទូលាយសេដ្ឋកិច្ច និងបច្ចេកទេសថ្នាក់ជាតិជាវិធានការសំខាន់ នៃការធ្វើកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន។ រយៈពេល ៤០ ឆ្នាំកន្លងមក តំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិចិន បានប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយ និងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការច្នៃប្រឌិតថ្មី បានខិតខំតស៊ូ ដើរឆ្ពោះទៅមុខយ៉ាងអង់អាច ដែលបានរួមចំណែកក្នុងការកសាង យន្តការថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយ ការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា ក្នុងតំបន់និងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយគុណភាពខ្ពស់។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី តំបន់បើកទូលាយសេដ្ឋកិច្ច និងបច្ចេកទេសថ្នាក់ជាតិចិន ត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិន សន្និសីទពេញអង្គលើកទី២និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ផ្តោតលើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើនកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មី និងកម្លាំងចលករផ្ទៃក្នុងដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃកំណែទម្រង់ស៊ីជម្រៅ តាមរយៈការបើកទូលាយកម្រិតខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន