(មូស្គូ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា អាហ្វ្រិកខាងត្បូងចាត់ទុករុស្ស៊ីជាសម្ព័ន្ធមិត្តដ៏មានតម្លៃ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបទ្វេភាគីនៅមុនកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg របស់រុស្ស៉ី។ លោក Ramaphosa បានថ្លែងអំណរគុណដល់រុស្ស៊ី ចំពោះការគាំទ្រ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងការប្រកាន់ពូជសាសន៍ នៅអាហ្វ្រិកខាងត្បូង។
នាឱកាសនោះ លោក Ramaphosa បាននិយាយដូច្នេះថា «យើងបន្តមើលឃើញប្រទេសរុស្ស៊ីជាសម្ព័ន្ធមិត្តដ៏មានតម្លៃ ជាមិត្តដ៏មានតម្លៃដែលបានគាំទ្រយើងតាំងពីដើមដំបូង ចាប់ពីថ្ងៃនៃការតស៊ូរបស់យើងប្រឆាំងនឹងការប្រកាន់ពូជសាសន៍»។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងរូបនេះ បានបន្ថែមថា «យើងនឹងមានការពិភាក្សាសំខាន់ៗនៅទីនេះនៅ Kazan ក្នុងគ្រួសារ BRICS»។