(ប៉េកាំង)៖ ឆ្នាំ២០២៤ គឺជាឆ្នាំចាប់ផ្ដើម “កិច្ចសហប្រតិបត្តិការ BRICS ដ៏ធំទូលាយ”។ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូពីបានក្លាយទៅជាសមាជិកផ្លូវការនៃ BRICS។ គុយបា ស៊ីរី ថៃនិងប្រទេសផ្សេងទៀត ក៏បានបង្ហាញពីឆន្ទៈក្នុងការចូលរួមយន្តការសហប្រតិបត្តិការ BRICS ផងដែរ។
“ភ្នំបៃតងមិនអាចបាំងទន្លេបានឡើយ ហើយទន្លេគង់តែហូរចាក់ទៅទិសខាងកើត”។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ បានប្រើកំណាព្យនេះដើម្បីសង្កត់ធ្ងន់ថា “មិនថាមានឧបសគ្គមករារាំងប៉ុណ្ណាក៏ដោយ កម្លាំងនៃប្រទេសBRICSប្រកបដោយភាពវិជ្ជមាន ស្ថិរភាពនិងបរិសុទ្ធនឹងរីកចម្រើនបន្ដទៅមុខ។”
ការរួមរស់ជាមួយគ្នាដោយសុខដុមរមនា ពិភពលោកមានសន្ដិភាពគឺជាក្ដីប្រាថ្នាដ៏ល្អបវររបស់ ប្រជាជាតិចិនរាប់ពាន់ឆ្នាំមកហើយ។ ថ្ងៃនេះ យើងនឹងបកស្រាយតម្រិះប្រាជ្ញាចិន ក្នុងកិច្ចសហប្រតិបត្តិការ BRICS តាមរយៈកំណាព្យបុរាណចំនួនបីឃ្លា ដែលដកស្រង់ដោយលោក Xi Jinping។
“ធ្វើកិច្ចការស្របទៅតាមសច្ចធម៌ងាយនឹងបានសម្រេច តែបើធ្វើផ្ទុយពីនិន្នាការកាលៈទេសៈ គឺពិបាកជោគជ័យណាស់”។ នៅក្នុងសុន្ទរកថា នៅក្នុងពិធីបិទវេទិកាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេស BRICS នៅឆ្នាំ២០២៣ លោក Xi Jinping បានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នគឺជាសហគមន៍វាសនាតែមួយដែលរួមសុខទុក្ខជាមួយគ្នា។
អ្វីដែលប្រជាជននៃប្រទេសនានាប្រាថ្នាចង់បាន មិនមែនជា “សង្រ្គាមត្រជាក់ថ្មី”ឬ “រង្វង់តូច”ទេ ប៉ុន្តែជាពិភពមួយ ប្រកបដោយសន្តិភាពយូរអង្វែង និងសន្តិសុខទូទៅលើពិភពលោក ដែលជាពិភពនៃវិបុលភាពរួម ភាពបើកចំហនិងបរិយាប័ន្ន ភាពស្អាតស្អំនិងភាពស្រស់ស្អាត។ នេះគឺជាតក្កវិជ្ជានៃវឌ្ឍនភាពប្រវត្តិសាស្ត្រ និងនិន្នាការនៃការអភិវឌ្ឍន៍នៃសម័យកាល។
ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីបើកវេទិពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេស BRICS លោក Xi Jinping បានមានប្រសាសន៍ថា “ទន្លេនិងសមុទ្រមិនបោះបង់ខ្សែទឹកតូចៗទេ ដូច្នេះទើបធ្វើឱ្យវាមានជម្រៅកាន់តែជ្រៅ”។ភាពបរិយាប័ន្ននិងអនុគ្រោះ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះគឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងលោកិយ៍។”
ឆ្នាំ២០២៤ “ដៃគូថ្មី” ចំនួន៥បានចូលជាសមាជិកគ្រួសារBRICS។បន្ទាប់ពីការពង្រីកសមាជិក GDP នៃបណ្តាប្រទេស BRICS មានចំនួនប្រហែល៣០% នៃចំនួនសរុបរបស់ ពិភពលោកទាំងមូល ប្រជាជនរបស់ពួកគេមានចំនួនជិតពាក់កណ្តាល នៃចំនួនប្រជាជនលើពិភពលោក ហើយពាណិជ្ជកម្មរបស់ពួកគេមានចំនួន១ភាគ៥នៃពាណិជ្ជកម្មពិភពលោក។ “ផ្កាមួយទងរីក តែឯងមិនមែនជានិទាឃរដូវឡើយ ផ្ការាប់រយរីករួមគ្នាទើបបង្កើតបានជានិទាឃរដូវពាសពេញសួន”លោក Xi Jinping បានដកស្រង់កំណាព្យបុរាណនេះ ជាច្រើនដងក្នុងកម្មវិធីការទូត ដោយសង្កត់ធ្ងន់ថា បើមានផ្កាតែមួយប្រភេទ នៅលើពិភពលោកនេះ ទោះជាស្រស់ស្អាតយ៉ាងណាក្តី ក៏នៅតែឯកតា។
មិនថាអរិយធម៌ចិនឬអរិយធម៌ផ្សេងទៀត លើពិភពលោកនោះទេ សុទ្ធតែជាផ្លែផ្ការបស់អរិយធម៌មនុស្សជាតិ។ នៅក្នុង ពិធីបិទវេទិពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេស BRICS ឆ្នាំ២០២៣ លោក Xi Jinping បានលើកឡើងថា យើងត្រូវតែប្រកានខ្ជាប់ នូវការផ្លាស់ប្តូរនិងការរៀនសូត្រគ្នា ទៅវិញទៅមកនូវអរិយធម៌។ ផ្កាមួយទងមិនអាចតុបតែងចេញ និទាឃរដូវដ៏ស្រស់ស្អាត បានឡើយ លុះត្រាតែផ្កាជាច្រើនរីកស្គុះស្គាយទើបពិភពលោក ពោរពេញទៅដោយនិទាឃរដូវ។
ប្រទេស BRICS មានវប្បធម៌ចម្រុះ។ ដោយសារប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌និងប្រព័ន្ធច្បាប់ខុសគ្នា ទើបត្រូវការប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក រៀនពីភាពខ្លាំង របស់គ្នាទៅវិញទៅមក និងធ្វើឱ្យរីកចម្រើនជាមួយគ្នា។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាសមាជិកនៃ “សកលខាងត្បូង” ប្រទេសចិនឈរនៅជ្រុងដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ តែងតែដកដង្ហើមនិងរួមជោគវាសនាជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ការពារយ៉ាងមុតមាំនូវផលប្រយោជន៍រួម របស់ប្រទេសកំពុងអភិវឌ្ឍន៍ ផ្តល់ជាតម្រិះប្រាជ្ញាចិន ផែនការចិននិងកម្លាំងចិនក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ វាងប្រទេស BRICS និងភាគខាងត្បូង ជំរុញសន្តិភាពនិងការអភិវឌ្ឍ និងសន្តិភាពពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន