(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបានទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីអញ្ជើញចូលរួម កិច្ចជំនួបកំពូលលើកទី១៦ នៃប្រទេស BRICS តបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ភាគទី៣ (ភាសារុស្ស៊ី)ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយ នៅក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី វេបសាយ«កាសែតរុស្ស៊ី» និងស្ថានីយទូរទស្សន៍អាស៊ីធំរុស្ស៊ីជាដើម ចាប់ពីថ្ងៃទី២២ ខែតុលា តទៅ។
កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ភាគទី៣(ភាសារុស្ស៊ី) បានយកការបកស្រាយ ពីប្រយោគបុរាណនិងកំណាព្យចិន ដែលបានដកស្រង់នៅក្នុងសុន្ទរកថាគន្លឹះ អត្ថបទនិងពាក្យសម្តីសំខាន់ៗរបស់លោក Xi Jinping ជាចំណុចចាប់ផ្តើម ផ្តោតសំខាន់ទៅលើបញ្ហាកម្តល់ប្រជាជនជាអាទិភាព កំណែទម្រង់និងច្នៃប្រឌិតថ្មី វិបុលភាពរួម
អេកូឡូស៊ីនិងអភិរក្សបរិស្ថាន បន្តវេនវប្បធម៌និងពិពិធកម្មអរិយធម៌ ចម្រាញ់និងបកស្រាយពីខឹ្លមសារក្នុងយុគសម័យថ្មី និងតម្លៃសកលក្នុងវប្បធម៌ប្រពៃណីចិន ដ៏ទូលំទូលាយនិងស៊ីជម្រៅ៕
វិទ្យុមិត្តភាពកម្ពុជាចិន