(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ នៅថ្ងៃទី២២ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» វគ្គទី៣ (ភាសារុស្ស៊ី) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុង Kazan។ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានផ្ញើសារលិខិតអបអរសាទរ ចំពោះការចាក់ផ្សាយនៃកម្មវិធីនេះនៅរុស្ស៊ី។
ឥស្សរជនល្បីឈ្មោះជាង៣០០រូប ដែលមកពីមជ្ឈមដ្ឋាននយោបាយ ប្រព័ន្ធសារព័ត៌មាននិងអប់រំជាដើម បានចូលរួមសកម្មភាពនេះ។ ថ្លែងនៅក្នុងសារលិខិតនៃខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ចាប់ពីការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ភាសារុស្ស៊ី) នៅរុស្ស៊ីកាលពីឆ្នាំ២០១៩មក សកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏ឆ្លើមនេះ បានបន្តរហូតដល់បច្ចុប្បន្ន ហើយបានក្លាយទៅជាទម្លាប់ នៃការចាក់ផ្សាយនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់រុស្ស៊ី។
ឆ្នាំ២០២៤ជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងរុស្ស៊ីនិងចិន បច្ចុប្បន្ន ទំនាក់ទំនងនេះបានស្ថិតក្នុង ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ សកម្មភាពថ្ងៃនេះមានអត្ថន័យសំខាន់ ចំពោះការជំរុញមិត្តភាពរវាងរុស្ស៊ីនិងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន