(ប៉េកាំង)៖ ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ បានបើធ្វើនៅក្រុងKazanប្រទេសរុស្ស៊ី។លោកភូទីនប្រធានាធិបតីរុស្ស៊ីធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។លោក Xi Jinping ប្រធានរដ្ឋចិន លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល (ចូលរួមតាមអនឡាញ) លោក Abdel-Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប លោក Abiy Ahmed នាយករដ្ឋមន្ត្រីអេត្យូពី លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងលោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមជាដើមបានអញ្ជើញចូលរួម។

ជាបឋម លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌតូចជាបឋម ដើម្បីស្វាគមន៍សមាជិកថ្មីចូលរួមគ្រួសារ BRICS និងអញ្ជើញប្រទេសជាច្រើនទៀតឱ្យចូលរួមជាប្រទេសដៃគូ BRICS។ លោក Xi Jinping បានលើកឡើងថា ការពង្រីកចំនួនសមាជិកជានិមិត្តសញ្ញាសំខាន់ក្នុងការអភិវឌ្ឍរបស់ BRICS និងជានិមិត្តសញ្ញានៃបម្រែបម្រួល និម្មាបនកម្មអន្តរជាតិ។

បន្ទាប់មក លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល និងលើកមតិយោបល់សំខាន់ ស្តីពីការអភិវឌ្ឍប្រទេស BRICSនៅពេលអនាគត ដោយបានលើកឡើងសំណើ៥ចំណុច គឺការកសាង “BRICS ប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICS ប្រកបដោយភាពបៃតង” “BRICS ប្រកបដោយភាពយុត្តិធម៌” និង “BRICSប្រកបដោយវប្បធម៌មនុស្សជាតិ”។

ជាចុងក្រោយ លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយរួមជាមួយរដ្ឋសមាជិកនានាBRICS ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ“កិច្ចសហប្រតិបត្តិការBRICSធំ” រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

កិច្ចប្រជុំនេះបានចេញផ្សាយ «សេចក្តីប្រកាស Kazan នៃកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦» ដោយប្រកាស បង្កើតប្រទេសដៃគូ BRICS៕

វិទ្យុមិត្តភាពកម្ពុជាចិន