(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួម កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលាតាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ីដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan។
ភ្ញៀវកិត្តិយសបានរួមគ្នាធ្វើជាសាក្ស៊ី នៃការចាប់ដំណើរការពិព័រណ៍ពិសេសនៅរុស្ស៊ី នៃពិព័រណ៍ចល័តសកលឆ្នាំ ២០២៤ ឈ្មោះ "អ្វីបជាអរិយធម៌៖ ជួបជាមួយវប្បធម៌ Liangzhu"។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈានដល់កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជាច្រើនរបស់រុស្ស៊ី ហើយកម្មវិធីផ្សព្វផ្សាយរួមរបស់ប្រព័ន្ធសារព័ត៌មានចិន-រុស្ស៊ីដូចជា "ជួបជាមួយប្រទេសចិន" "រឿងរ៉ាវរបស់ខ្ញុំជាមួយចិន" ជាដើមបានចាក់ផ្សាយនៅរុស្ស៊ី។ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីបានផ្ញើសារអបអរសាទរ ឱ្យសកម្មភាពនេះ ទទួលបានជោគជ័យដោយគាប់ប្រសើរ ព្រមទាំងបានសម្តែងការជូនពរយ៉ាងល្អប្រសើរចំពោះ ភ្ញៀវកិត្តិយសដែលចូលរួមសកម្មភាពនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន