(ប្រទេសចិន)៖ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំ បន្ទាប់ពីការពង្រីកសមាជិករបស់ប្រទេស BRICS ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ "កិច្ចសហប្រតិបត្តិការមហា BRICS " ។ អ្នកជំនាញបានថ្លែងថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ១៨ ឆ្នាំ យន្តការកិច្ចសហប្រតិបត្តិការ BRICS ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងខ្លាំង និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសណ្តាប់ធ្នាប់ពហុប៉ូលរបស់ពិភពលោក។

លោក Wang Wen ប្រធាន វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបាននិយាយថា ការផ្លាស់ប្តូរដ៏ធំបំផុតគឺការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃយន្តការ BRICS ដែលបានលើកទឹកចិត្តដល់កំណើនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសង្គមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាការបំផុសគំនិតប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នេះ ឱ្យទទួលយកសាកលភាវូបនីយកម្មជាមួយនឹង អាកប្បកិរិយាកាន់តែប្រសើរឡើង ហើយសម្រេចបាននូវវឌ្ឍនភាពនិងការផ្លាស់ប្តូរយ៉ាងច្រើន នៅក្នុងរចនាសម្ព័ន្ធអំណាចសេដ្ឋកិច្ច និងនយោបាយអន្តរជាតិជាសកល។

ពី "BRICS" រហូតដល់ "មហាBRICS" អ្នកជំនាញបានថ្លែងថា មេដឹកនាំមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិ បានចូលចួលកិច្ចប្រជុំលើកនេះបានឆ្លុះបញ្ចាំងពី សមាហរណកម្មនិងលក្ខណៈបរិយាបន្ន និងបើកទូលាយនៃយន្តការ កិច្ចសហប្រតិបត្តិការ BRICS ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍ នៃការផ្លាស់ប្តូរសណ្ដាប់ធ្នាប់អន្តរជាតិ។

លោក Wang Wen បានថ្លែងថា កិច្ចប្រជុំកំពូល BRICS លើកនេះបានបើកជាផ្លូវការនូវយុគសម័យនៃ "កិច្ចសហប្រតិបត្តិការមហា BRICS " ហើយយន្តការ BRICS សម្រេចបាននូវសន្ទុះដែលមិនធ្លាប់មានពីមុនមក ។ សំខាន់ជាងនេះទៅទៀត BRICS ជាយន្តការមួយដែលមានអង្គភាពសេដ្ឋកិច្ចកំពុងរីកចម្រើនថ្មី និងយន្តការកិច្ចជំនួប រវាងប្រទេសកំពុងអភិវឌ្ឍន៍ បង្ហាញពីការផ្លាស់ប្តូរស្ងាត់ៗ នៅក្នុងរចនាសម្ព័ន្ធអំណាចសកលនៅពីក្រោយវា ។ វាឆ្លុះបញ្ចាំងពីភាពបរិយថន្នគ្មានដែនកំណត់ និងការបើកចំហរនៃយន្តការ BRICS ក៏ដូចជាប្រជាប្រិយភាពរបស់វា នៅក្នុងសហគមន៍អន្តរជាតិ។

ក្នុងនាមជាសមាជិកស្ថាបនិក ប្រទេសចិនតែងតែជាអ្នកគាំទ្រ និងជាអ្នកចូលរួមដ៏រឹងមាំ នៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ហើយបានដើរតួនាទីនាំមុខដ៏សំខាន់។ អ្នកជំនាញបានថ្លែងថា គោលគំនិតការទូតរបស់ចិននិងប្រាជ្ញាចិនបានជំរុញ ការអភិវឌ្ឍន៍ស្ថិរភាពនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS និងស្របគ្នាជាមួយនឹងគោលគំនិត BRICS នៃការបើកទូលាយ រួមបញ្ចូល កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ។

អ្នកជំនាញបានថ្លែងថា ប្រទេសចិនក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅក្នុងយន្តការ BRICS ទាំងមូល តែងតែជាអ្នកដឹកនាំក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ BRICS ទាំងមូល និងក្នុងការជំរុញការផ្លាស់ប្តូរ សណ្តាប់ធ្នាប់ពិភពលោកថ្មី។ ប្រទេសចិននឹងបន្តរួមចំណែកតម្រិះប្រាជ្ញាចិនបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការ BRICS និងចាក់បញ្ចូលថាមពលរបស់ចិនបន្ថែមទៀត ទៅក្នុងការអភិវឌ្ឍពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន