(កៀវ)៖ អភិបាលតំបន់ លោក Serhiy Lysak បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលេីលំនៅដ្ឋាន និងអគារមន្ទីរពេទ្យ នៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤។
លោក Lysak បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា ក្មេងស្រីអាយុ ៨ឆ្នាំ និងក្មេងប្រុសជំទង់ម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។ អគារកម្ពស់ពីរជាន់បានរងការបំផ្លាញមួយផ្នែក ហើយអាចមានមនុស្សម្នាក់ស្ថិតនៅក្រោមគំនរបាក់បែក។ មន្ទីរពេទ្យមួយ និងអគារផ្ទះល្វែងចំនួន ៤បានរងការខូចខាត។
សេចក្តីរាយការណ៍ពីទីក្រុង បានឱ្យដឹងថា មានការវាយប្រហារជាច្រើនលេីតំបន់ផ្សេងៗគ្នា នៅទីនោះ។ តាមរូបភាពបង្ហោះលេីអ៉ីនធឺណេត អ្នកស្រុក និងក្រុមសង្គ្រោះកំពុងស្ថិតនៅខាងក្រៅផ្ទះបាក់បែក ហេីយក៏ឃេីញមានសម្ភារៈបរិក្ខារខូចខាត នៅឯអគារមន្ទីរពេទ្យ៕