(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះថា អ៉ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ ចំពោះការវាយប្រហារសងសឹករបស់អ៉ីស្រាអែល និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីព្រឹកថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានវាយប្រហារទីតាំងយោធាអ៉ីរង់ ដោយនិយាយថាជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីរ៉ង់ មកលើអ៉ីស្រាអែល កាលពីដេីមខែនេះ។ វាជាការវាយប្រហារថ្មីចុងក្រោយបង្អស់នៅក្នុងជម្លោះនៃប្រទេសទាំងពីរ។
លោក Starmer បានបញ្ជាក់ថា ពិតណាស់ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អ៉ីរ៉ង់ តែយើងត្រូវការបញ្ចៀសភាពតានតឹងក្នុងតំបន់បន្ថែមទៀត ដូចនេះសូមជំរុញឱ្យភាគីទាំងអស់ បង្ហាញការអត់ធ្មត់។
គួរបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសអ៉ីរ៉ង់ បានទទួលស្គាល់ ការវាយប្រហារពីសំណាក់អ៉ីស្រាអែល មកលើមូលដ្ឋានយោធា នៅក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងនៅទីក្រុងមួយចំនួនទៀត ប៉ុន្តែបានអះអាងថា ការវាយប្រហារនោះ បានបង្កការខូចខាតមិនធ្ងន់ធ្ងរទេ៕