(ឡុងដ៏)៖ ក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងចំពោះការរើសអើងជាតិសាសន៍ បានចាប់ផ្តើមការប្រមូលផ្តុំដ៏ធំ នៅទីក្រុងឡុងដ៍ នាថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ ក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ប៉ូលិសជាច្រេីន ខ្លាចក្រែងមានការប៉ះទង្គិចណាមួយកេីតឡេីង រវាងគូប្រជែងទាំងពីរក្រុម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មនុស្សប្រហែល ២ ទៅ ៣ពាន់នាក់ បានចូលរួមក្នុងការហែក្បួន Unite the Kingdom ដែលរៀបចំដោយក្រុមសកម្មជនប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងក្រុម Stephen Yaxley-Lennon កាន់សាសនាឥស្លាម។ ពួកគេបានការដើរក្បួនឆ្ពោះទៅកាន់សភា ដោយកាន់ទង់ជាតិអង់គ្លេស និងបដាសរសេរថា តើពេលណារដ្ឋាភិបាល នឹងចាត់វិធានការសម្រាប់សាធារណជនអង់គ្លេស?
ទន្ទឹមនេះ ក៏មានការប្រមូលផ្តុំតវ៉ាប្រឆាំង នឹងក្រុមធ្វេីយុទ្ធនាការរើសអើងពូជសាសន៍ និងក្រុមសហជីពដែរ ដោយពួកគេកាន់បដាសរសេរថា ស្វាគមន៍ជនភៀសខ្លួន។ ជំនួយការស្នងការរង លោកស្រី Rachel Williams ដែលកំពុងដឹកនាំប្រតិបត្តិការប៉ូលិសប្រុងជេីងការណ៍ បាននិយាយថា យេីងមានកម្លាំងសំខាន់ៗដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុ ឬបទល្មើសណាមួយ មិនឱ្យបង្កការរំខានដល់សាធារណជន និងអាជីវកម្មរបស់ពួកគេឡេីយ។
គួរបញ្ជាក់ថា មានការបះបោរជាច្រើន នៅក្នុងទីប្រជុំជន និងទីក្រុងទូទាំងចក្រភពអង់គ្លេស កាលពីចុងកក្កដា បន្ទាប់ពីការសម្លាប់ក្មេងស្រី ៣នាក់នៅឯសាលរាំមួយកន្លែង នៅទីក្រុង Southport ដោយសារតែព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានកំណត់អត្តសញ្ញាណសង្ស័យថាជាជនចំណាកស្រុកមូស្លីម៕