(ដាកា)៖ ប្រធានាធិបតីនៃប្រទេសឆាដ បាននិយាយថា ទាហានប្រហែល ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាមួយក្នុងតំបន់បឹងឆាដ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រធានាធិបតី Mahamat Idriss Deby បានបញ្ជាឱ្យមានប្រតិបត្តិការមួយដើម្បីតាមចាប់អ្នកវាយប្រហារ។
ប្រធានាធិបតីមិនបានបញ្ចេញឈ្មោះក្រុមដែលទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។ ទោះជាយ៉ាងណា តំបន់នេះត្រូវបានវាយប្រហារជាញឹកញាប់ដោយក្រុមបះបោរបូកូហារ៉ាម ដែលបានផ្ទុះឡើងនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំ ២០០៩ ហើយបានរីករាលដាលទៅភាគខាងលិចនៃប្រទេសឆាដ៕