(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៩ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ ដែលបានអមដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងប៉េកាំងប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងហ្វាំងឡង់សុទ្ធតែមានប្រពៃណី និងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានមរតកវប្បធម៌ដ៏សម្បូរបែប និងជ្រាលជ្រៅ នៅឆ្នាំ២០២៥ គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសិល្បៈនិងកីឡាព្រិលទឹកកកជាដើម ដើម្បីបន្តរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រី Suzanne បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះលោកស្រី Peng Liyuan ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ក្នុងការជំរុញការអភិវឌ្ឍរបស់ស្ត្រី និងកុមារីលើពិភពលោក។

លោកស្រីបានបង្ហាញឆន្ទៈ ក្នុងការជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរ មិត្តភាពរវាងហ្វាំងឡង់ និងប្រទេសចិន ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម ដើម្បីរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន