(ប៉េកាំង)៖ សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃទី ២៩ ខែតុលា។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្ត ចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជន ឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ ប្រកបដោយស្ថិរភាពនិងរឹងមាំ។

លោក Xi Jinping បានលើកឡើងថា កាលពីកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ យើងបានចាប់ដំណើរការកំណែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងជំរុញដំណើរថ្មីនៃកំណែទម្រង់ តាមរយៈការរចនាប្រព័ន្ធជាទូទៅ ដែលបានត្រួសត្រាយស្ថានការណ៍ថ្មីនៃកំណែទម្រង់ និងការបើកទូលាយរបស់ចិន និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ ការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីទទួលបាន សមិទ្ធផលជាក់ស្តែង និងសមិទ្ធផលជាប្រព័ន្ធក៏ដូចជាទ្រឹស្តីសំខាន់ៗ ដែលបានផ្តល់ជាកម្លាំងចលករយ៉ាងខ្លាំងក្លា និងការធានាជាប្រព័ន្ធយ៉ាងរឹងមាំ សម្រាប់ការកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងផ្តល់ជាបទពិសោធដ៏មានតម្លៃក្នុងដំណើរថ្មី នៃការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន