(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov បានប្រាប់កាសែតក្នុងស្រុករបស់តួកគីថា រុស្ស៉ី មានការរភ្ញាក់ផ្អើលដែលតួកគី បន្តផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ខណៈព្យាយាមដើរតួជាអ្នកសម្របសម្រួលសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ ២០២៤។

លោក Lavrov បានប្រាប់បទសម្ភាសន៍ ចេញផ្សាយនៅថ្ងៃសុក្រនេះថា «អាវុធរបស់តួកគី ត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីសម្លាប់បុគ្គលិកយោធារុស្ស៉ី និងជនស៉ីវិល»។ លោកបន្ថែមថា «ស្ថានភាពបែបនេះ ទោះជាមិនចង់ក៏ភ្ញាក់ផ្អើលដែរ ខណៈសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតួកគីថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលជម្លោះ»

គួរបញ្ជាក់ថា ក្នុងនាមជាដៃគូជិតស្និទ្ធ តួកគី ព្យាយាមស្វែងរកដំណោះស្រាយសន្តិវិធី ចំពោះសង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយធ្លាប់រៀបចំការចរចាកម្រិតខ្ពស់ជាច្រើនលើក រវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន តួកគី គឺជាសមាជិកណាតូតែមួយគត់ ដែលគ្មាននៅក្នុងបញ្ជីឈ្មោះប្រទេសអមត្តិរបស់រុស្ស៉ី៕