(ប៉េកាំង)៖ ថ្ងៃទី៨ ខែវិចិ្ឆកា សប្តាហ៍សហប្រតិបត្តិការរវាង ប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសាលារដ្ឋបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិជួង Guangxi បានបើកធ្វើនៅក្រុង Guilin ភូមិភាគស្វយ័ត Guangxi ។ លោក Fan Yun និពន្ធនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការនៃក្រសួងព័ត៌មានកម្ពុជាជាដើម បានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា។

លោក Fan Yun បានថ្លែងថា ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-អាស៊ាន ឆ្លងតាមការរៀបចំ សប្តាហ៍សហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមិត្តភក្តិមកពី គ្រប់មជ្ឈដ្ឋាននៃអាស៊ាន បានរឹតបន្តឹងចំណងសហប្រតិបត្តិការ និងរួមគ្នាស្វែងរកការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រីករាយបង្កើនការតភ្ជាប់គ្នា ពិពណ៌នាពីរឿងរ៉ាវមិត្តភាពចិន-អាស៊ានឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសន្ទនា រវាងប្រព័ន្ធសារព័ត៌មានកាន់តែច្រើន ដើម្បីជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។

លោក កឹម គុណវឌ្ឍន៍ បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរកម្ពុជានិងចិន មានការផ្លាស់ប្តូរយ៉ាងញឹកញាប់ ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ។ ទំនាក់ទំនងរវាងអាស៊ាននិងចិនបានឈានចូល ដំណាក់កាលថ្មីដែលអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ។ ឆ្លងតាមសកម្មភាពលើកនេះ អាចជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រព័ន្ធសារព័ត៌មានអាស៊ាននិងចិនឱ្យឡើងដល់ កម្រិតកាន់តែខ្ពស់ ដើម្បីដើរតួនាទីកាន់តែធំសម្រាប់ការអភិវឌ្ឍ រវាងអាស៊ាននិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន