(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ ដែលបើកធ្វើនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយនិងកិច្ចប្រជុំកំពូលយុវជន G20 (Y20) និងអគ្គលេខាធិការដ្ឋាននៃ ទីស្តីការប្រធានាធិបតីប្រេស៊ីល បានដាក់ឱ្យដំណើរការ ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខ រវាងយុវជននៃបណ្តាប្រទេស "សកលខាងត្បូង" នៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ នៅថ្ងៃទី ១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ បានចេញផ្សាយគំនិតផ្តួចផ្តើមស្តីពី "ប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេស "សកលខាងត្បូង" រួមគ្នាជំរុញការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ" ដែលទទួលបានការគាំទ្រ និងការចូលរួមពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន ២១៥ មកពីប្រទេសចំនួន ៧៤។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលរួមពិធីដាក់ឱ្យដំណើរការ និងថ្លែងសុន្ទរកថា។ ឥស្សរជននយោបាយសំខាន់ៗជាច្រើនរូប និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនបានផ្ញើលិខិតអបអរសាទរ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជិត ២រយរូប រួមមានតំណាងមកពីមជ្ឈដ្ឋាននយោបាយ ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌និងកីឡា ធនាគារគំនិតនិងស្ថាប័នសិក្សាស្រាវជ្រាវ ព្រទាំងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មមកពីប្រទេសប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក និងប្រទេសដទៃទៀតបានចូលរួមក្នុងសកម្មភាពនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន