(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានកម្ទេចដ្រូនរបស់រុស្ស៉ី១០គ្រឿង ដែលបានវាយប្រហារលើ រដ្ឋធានីកៀវ ពេញមួយយប់ថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅឡើយទេ នៅក្នុងការវាយប្រហារដោយដ្រូនពីសំណាក់រុស្ស៉ី ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវ ចេញផ្សាយនៅពេលក្រោយ។ យោធាអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមក្នុងការបង្ហោះមួយលើបណ្ដាញ Telegram ដូច្នេះថា «ដ្រូនជាច្រើនគ្រឿងបានហោះក្នុងទិសដៅផ្សេងគ្នា តម្រង់ទៅកាន់រដ្ឋធានីកៀវ ខណៈស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងរយៈពេលជាង៣ម៉ោង។
អ្នករាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ពីស្នូរផ្ទុះក្នុងរដ្ឋធានីកៀវដែរ ហើយសំឡេងនេះទំនងជាចេញពីប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់ ដ្រូន។ ប៉ុន្តែខាងយោធារុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕